ប្រុសៗ​ឧស្សាហ៍​បាក់​ទឹកចិត្ត ព្រោះ​អ័រម៉ូន​ភេទ​ខ្សោយ

  • 2017-08-08 02:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តេស្ត​ស្តេ​រ៉ូន​គឺជា​អ័រម៉ូន​ភេទ​ប្រុស ដែល​មាន​តួនាទី​ជាច្រើន​សម្រាប់​រាងកាយ​បុរស​ដូចជា​៖

•​    ​សាច់ដុំ​រឹងមាំ​

•​    ​ចំណង់​ផ្លូវភេទ​

•​    ​ឆ្អឹង​រឹងមាំ​

•​    ​ដឹកនាំ​ខ្លាញ់​ក្នុង​ខ្លួន​

•​    ​ផលិត​មេ​ជីវិត​ឈ្មោល​

​ថ្វី​បើ​អ័រម៉ូន​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ័រម៉ូន​ភេទ​ប្រុស​ក៏ដោយ តែ​នារី​ក៏​មាន​អ័រម៉ូន​នេះ​ក្នុង​ខ្លួន​ដែរ គ្រាន់តែ​មាន​ចំនួន​តិច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ តាម​ការសិក្សា​បានឲ្យដឹងថា កាលណា​បុរស​មាន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប ច្រើន​តែ​ធ្វើឲ្យ​មាន​រោគសញ្ញា​ខាង​រាងកាយ និង​ផ្លូវចិត្ត ដោយ​មាន​ទាំង​ការបាក់​ទឹកចិត្ត​ផង​។

​ បុរស​ដេល​មាន​របួស​នៅ​ពងស្វាស​អាច​នឹង​ធ្លាប់មាន​បញ្ហា​កង្វអ័រ​ម៉ូន​ភេទ​ប្រុស​ប្រភេទ Primary ដែល​រឿង​នេះ​បង្កឡើង​ដោយ​៖

•​    ​ការព្យាបាល​ជំងឺ​មហារីក​ •​    ​កើត​ជំងឺ​ស្រ​ឡា​ទែន​ •​    ​មាន​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ខ្ពស់ជាង​ធម្មតា​ ​ ចំពោះ​ការ​កង្វះ​អ័រម៉ូន​ភេទ​ប្រុស​ប្រភេទ Secondary វិញ​អាច​ដោយសារតែ​៖

•​    ​អាយុ​ច្រើន​

•​    ​មាន​ជំងឺ​អេដស៍​

•​    ​មាន​ជំងឺ​របេង​

•​    ​ធាត់​ជ្រុល​

•​    ​ប្រើ​ថ្នាំ​ប្រភេទ​អាភៀន​ ​ ការបាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ ការ​ឆេវឆាវ និង​ការប្រែប្រួល​អារម្មណ៍​ផ្សេងៗ​ទៀត​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​បុរស​ដែល​មាន​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​មិនបាន​ច្បាស់​ថា​អ្វី​ទៅជា​ទំនាក់ទំនង​រវាង​រឿង​ទាំងពីរ​នេះ​នៅឡើយ​ទេ​។ ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​នេះ​ជំនួស​វិញ​អាច​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​វិញ ជាពិសេស​មនុស្ស​ចាស់។

​រោគសញ្ញា​ដែល​បញ្ជាក់ថា​កង្វះ​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន និង​បាក់​ទឹកចិត្ត​មាន​ដូចជា​៖

•​    ​ឆេវឆាវ​

•​    ​ថប់​អារម្មណ៍​

•​    ​ពិបាកចិត្ត​

•​    ​ខ្សោយ​ផ្លូវភេទ​

•​    ​មាន​បញ្ហា​ក្នុង​ការចងចាំ​

•​    ​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​

•​    ​ពិបាក​គេង​ ​

ទោះបីជា​យ៉ាងណា​ក៏ដោយ រោគសញ្ញា​ខាង​រាងកាយ​នៃ​ការចុះ​ទាប​នៃ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​ការបាក់​ទឹកចិត្ត​ច្រើន​តែ​មាន​លក្ខណៈ​ខុសៗ​គ្នា​។ អ្នក​ដែល​បាក់​ទឹកចិត្ត តែ​មាន​អ័រម៉ូន​ធម្មតា ជាទូទៅ មិន​ធ្លាប់​មាន​ការ​ហើម​នៅ​ដោះ និង​ស្វិត​សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ឡើយ​។ អា​ការៈរាងកាយនៃ​ការបា​ក់​ទឹកចិត្ត​វិញ​ច្រើន​តែ​មាន​បញ្ហា​នៅ​ជុំវិញ​ការឈឺ​ក្បាល និង​ឈឺ​ខ្នង​។

​បើសិន​ជា​អ្នក ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​អ្នកមាន​អារម្មណ៍​ពិបាកចិត្ត ឬ​ឆេវឆាវ ចូរ​ណាត់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិភាក្សា​បន្ថែម​ទៅ​។ ការពិនិត្យ​រាងកាយ និង​ឈាម​អាច​ជួយ​កំណត់​បាន​ថា កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​អ្នក​នៅ​ធម្មតា​ឬ​អត់​ដែរ​៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​