ស្ទើរ​តែ​ដូច​ម្ចាស់​ដើម! ស្តាប់​តែ​សំឡេង ស្មាន​តែ​សំនៀង​អ្នកស្រី ហួយ មាស (វីដេអូ)

  • 2017-08-08 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ក្នុង​កម្មវិធី «មួយ​ម៉ឹន​អាល័យ» កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នកនាង មាស អាលីស តារា​ចម្រៀងដែល​មាន​ទឹក​សំឡេង​ស្រដៀង​អ្នក​ស្រី ហួយ មាស បាន​បង្ហើរ​សំនៀង​គោក​មួយ​បទ គឺ​បទ «សម្តីបុរស»។

ចង់​ដឹង​ថា ទឹក​ដម​សំឡេង​របស់​តារា​រហស្សនាម ហួយ មាស ទី២នេះ ពីរោះ និង​ក្រអួន​ក្រអៅ​យ៉ាងណា ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

អ្នកនាង មាស អាលីស ចាប់​ផ្តើម​អាជីព​ដំបូង​ជា​ពិធីករ​កម្មវិធី​វិទ្យុ និង​កាន់​កម្មវិធី​ច្រៀង​ចម្រៀង ជាមួយ​ប្រិយ​មិត្ត។ ដោយ​សារ​តែ​មាន​ទេពកោសល្យ និង​ទឹក​ដម​សំឡេង​ស្រដៀង​អ្នកស្រី ហួយ មាស ទើប​​បាន​ជា​កន្លង​មក​​ពិធី​ការិនី​រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​ទៅ​ច្រៀង​ក្នុង​កម្ម​វិធី​ជាច្រើន មាន​ទាំង​កម្មវិធី​ទូរទស្សន៍​ធំៗ​មួយ​ចំនួន​ទៀត​ផង៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី