រកឃើញស្រមោចបុរាណដ៏កម្របំផុត ជាលើកដំបូង នៅប្រទេសចិន

  • 2017-08-08 07:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ សត្វ​ស្រមោច​បុរាណ​ដ៏​កម្រ​បំផុត ប្រភេទ Opamyrma hungvuong ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​រក​ឃើញ នៅ​ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន។

បុគ្គលិក Huaping National Nature Reserve បាន​និយាយ​ថា សត្វ​ស្រមោច​ប្រភេទ​នេះ​រស់​នៅ​ក្រោម​ផ្ទាំង​ថ្ម​តូចៗ​គ្របដណ្ដប់​ពីលើ នៅ​ក្នុង​ព្រៃ​ដែល​មាន​សំណើម​ល្មម។ សត្វ​ស្រមោច​ប្រភេទ​នេះ​ប្រហែល​ជា ៣០ ក្បាល ត្រូវ​បាន​ប្រមូល​យក​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ។

គួរ​បញ្ជាក់​ថា ការ​រក​ឃើញ​សត្វ​ស្រមោច​ប្រភេទ Opamyrma hungvuong នឹង​ផ្ដល់​ភស្តុតាង​ថ្មី សម្រាប់​ការ​វិវត្តន៍ និង បែងចែក​នៃ​សត្វ​ស្រមោច៕

ចុច​អាន៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម