សិក្សា​នូវ​រឿងរ៉ាវ​ខ្លះ​​​ៗ​នៃ​ព្រឹត្តិការណ៍​​ស៊ីហ្គេម ដែល​រៀប​ចំ​ឆ្នាំ​​ទី​១

  • 2017-08-08 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ស៊ីហ្គេម​​បាន​បង្កើត​ឡើង​​​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥៩ ​ដែល​រៀបចំ​នៅ​​ទីក្រុង​បាងកក ប្រទេស​ថៃ ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​១៧​ ខែ ធ្នូ មាន​ន័យ​ថា​គេ​ប្រកួត​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ។

អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​​ក្នុង​ឆ្នាំ​នោះ​​​​ គេ​ប្រកួត​តែ​​១២​វិញ្ញាសា​​ទេ ហើយ​កម្ពុជា​ដែល​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៦​ជា​សមាជិក​ស្ថាបនិក​បង្កើត​ស៊ីហ្គេម​មិន​បាន​ចូលរួម​ឡើង​​នៅ​ពេល​នោះ។ កម្មវិធី​ប្រកួត​បាន​ចូលរួម​បើ​និង​បិទ​ដោយ​អធិបតី​​អតីត​ស្ដេច​ថៃ Bhumibol Adulyadej នៅ​កីឡដ្ឋាន Suphachalasai Stadium។

រូបភាព​ថ្ងៃ​បើក

**ប្រទេស​ដែល​ចូលរួម​ប្រកួត​ពេល​នោះ​មាន​តែ​​៦​ប្រទេស​ប៉ុណ្ណោះ រួម​មាន៖**

ថៃ

ឡាវ

ម៉ាឡេស៊ី

មីយ៉ាន់ម៉ា

សិង្ហបុរី

វៀតណាម​

ចំពោះ​កីឡា​ទាំង​១២​មាន​

-ហែលទឹក - អត្តពលកម្ម -កីឡា​វាយ​សី -បាល់បោះ -ប្រដាល់ -ជិះកង់ -បាល់ទាត់ -បាញ់​កាំភ្លើង -វាយ​កូន​ឃ្លី​លើ​តុ -តិន្នីស -វាយ​បាល់ -លើក​ទម្ងន់

បន្ទាប់​បញ្ចប់​ព្រឹត្តិការណ៍ ឃើញ​ថា​ម្ចាស់​ផ្ទះ​ថៃ​​ជា​​អ្នក​នាំ​មុខ​មេដាយ គ្រប់​កម្រិត​ តាម​​ពី​ក្រោយ​ដោយ​ភ្ញៀវ​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី។ ចំពោះ​ស៊ីហ្គេម​ឆ្នាំ​២០១៧ លើក​ទី​២៩​នេះ​វិញ នឹង​រៀបចំ​នៅ​​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ ៣០ ខែ សីហា ដោយ​មាន​​៣៨​ប្រភេទ​កីឡា​ត្រូវប្រកួត​ប្រជែង៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ