Mourinho បោះ​ពាក្យ​មួយ​ឃ្លា ធ្វើ​ឲ្យ​អ្នក​គាំទ្រ Real ភ័យ​ខ្លួន

  • 2017-08-08 12:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​របស់​ក្រុម​បិសាច​ក្រហម Manchester United កាល​ពី​ថ្មីៗ​នេះ បាន​បង្ហើប​ថា​លោក​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​បាន​កីឡាករ​ខ្សែ​ស្លាប​ល្បឿន​លឿន Gareth Bale របស់​ក្លឹប​ជើង​ឯក​កំពូល​អឺរ៉ុប Real Madrid មក​លេង​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន បើ​សិន​ជា​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ព្រម​លក់។

Jose Mourinho

អ្នក​ចាត់​ការ​វ័យ​ ៥៤​ឆ្នាំ​រូប​នេះ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ឲ្យ​ដឹង​ថា "បើ​សិន​ជា​គេ (Gareth Bale) លេង​ក្នុង​ការ​ប្រកួត​នេះ (ការ​ប្រកួត​រវាង Real Madrid និង Manchester United ដើម្បី​ដណ្ដើម​ពាន UEFA Super Cup) វា​ច្បាស់​ណាស់​ថា​គេ​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប (Real Madrid)ឡើយ។"

​លោក​បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ទៀត​ថា "ប៉ុន្តែ​បើ​សិន​ជា​គេ (Bale) ​មិន​មែន​ជា​កីឡាករ​នៅ​ក្នុង​គម្រោង​របស់​ក្លឹប​ទេ (Real Madrid) ​ហើយ​ច្បាស់​ណាស់​ថា​នឹង​ចង់​ចាក​ចេញ​ពី​ក្លឹប​ ខ្ញុំ​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រង់​ចាំ​គេ (Bale)” ។ សំដី​នេះ​ហើយ​ដែល​បញ្ជាក់​ថា​លោក Mourinho ចង់​បាន​កីឡាករ​សញ្ជាតិ​វេល​វ័យ ២៨​ឆ្នាំ​រូប​នេះ​ឲ្យ​មក​លេង​នៅ​កីឡដ្ឋាន Old Trafford។

Gareth Bale

រំឮក​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្នើម​រូប​នេះ បាន​ធ្វើ​ការ​ផ្ទេរ​ពី​ក្លឹប​មាន់​ខ្នាយ​មាស Tottenhem Hotspurs ទៅ​ក្លឹប​អធិរាជ​ពណ៌​ស Real Madrid ក្នុង​តម្លៃ​ ៨៥​លាន​ផោន​កាល​ពី​ឆ្នាំ ២០១៣ ដែល​ជា​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់ នា​ពេល​នោះ ហើយ​ទើប​តែ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​ម្ចាស់​ជើង​អេស្ប៉ាញ​កាល​ពី​រដូវ​កាល​មុន នៅ​ខែ​តុលា​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ។

ក្លឹប​បិសាច​ក្រហម នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​ក្លឹប Real Madrid ដើម្បី​ដណ្ដើម​យក​ពាន UEFA Super Cup នា​ពេល​ពាក់​កណ្ដាល​អធ្រាត្រ ម៉ោង ១ និង ៤៥ នាទី យប់​នេះ ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ BBC   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម