ហ៊ាន​ជិះ​អត់ បើ​យន្តហោះ​ទំនើប​នេះ​ហោះ​បាន​ដោយ​គ្មាន​អ្នក​បើក

  • 2017-08-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​របស់​ UBS​ រក​ឃើញ​ថា​ ក្នុង​ចំណោម​មនុស្ស​ ៨ ០០០ នាក់​មាន​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ ដែល​​មិន​​ចង់​​ធ្វើ​ដំណើរ​លើ​យន្តហោះ​ដែល​​គ្មាន​អ្នក​បើក​នោះ​ទេ​ ទោះ​បី​មាន​តម្លៃ​ថោក​ក៏​ដោយ​។

ទិន្នន័យ​​​​ដែល​ UBS​ បាន​សិក្សា​​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា ​អាល្លឺម៉ង់​និង​បារាំង​ មាន​១៣%​ ខណៈ​អាមេរិក​មាន​២៧%​ ដែល​ព្រម​ជិះ​យន្តហោះ​គ្មាន​អ្នក​បើក ដោយ​ឡែក​​ ១៧% ​ទៀត​​​ដែល​ពួក​គេ​​និយាយ​ថា ​​ចង់​ធ្វើ​ដំណើរ​​តាម​យន្ត​ហោះ​ដែល​គ្មាន​​បើក​នេះ​។

យន្តហោះ​គ្មាន​អ្នក​បើក ​អាច​សន្សំ​សំចៃ​ថវិកា​ក្រុមហ៊ុន​អាកាសចរណ៍​បាន​​ជាង ​៣០ ​ប៊ីលាន​ក្នុង​មួយ​ឆ្នាំ​ ទៅ​លើ​ការ​​​​ចំណាយ​​​ប្រេង​ឥន្ធនៈ ​អ្នក​បើក​យន្តហោះ​ និង​​ការ​ហ្វឹកហាត់​ជា​ដើម។ យោង​តាម​ការសិក្សា​ថ្មី​របស់​ធនាគារ​ស្វីស UBS​។

ការ​ហោះ​ហើរ​​ដោយ​គ្មាន​អ្នក​បើក​បរ​នេះ ​​​អាច​ជា​​ចំណុច​​វិជ្ជមាន​មួយ ក្នុង​ការ​ដែល​​ត្រូវ​​ចំណាយ​​​​ខ្ទង់​ប៊ីលាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ​ តែ​​វា​​ក៏​មាន​ចំណុច​អវិជ្ជមាន​ដែរ​ ព្រោះ​បើ​គ្មាន​អ្នក​ដំណើរ​ជិះ​ទេ​ ទោះ​បី​ជា​ការ​ធ្វើ​ដំណើរ​មាន​តម្លៃ​ថោកយ៉ាងណា ​​ក៏​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​ដួល​ដែរ​។

ការ​ហោះហើរ​ស្វ័យ​ប្រវត្តិ​នេះ កំពុង​​ត្រូវ​បាន​​តេស្ត​សាកល្បង​ដូច​ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ​Lilium Aviation ​​ធ្វើ​តេស្ត​គម្រូ​តាក់ស៊ី​ហោះ​ ខណៈ​ក្រុម​ហ៊ុន​អ៊ីស្រាអែល ​UrbanAero ក៏​គ្រោង​ផលិត​ឡាន​ហោះ​នៅ​ឆ្នាំ ២០២២ ដូចគ្នា​ដែរ​ ហើយ​ធនាគារ​ UBS ​ព្យាករណ៍​ថា​ការ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​ប្រើ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ធ្វើឱ្យ​ការ​ហោះហើរ​កាន់​តែ​មាន​សុវត្ថិភាព​ និង​មិន​មាន​កំហុស​កើត​ឡើង​ក្នុង​កាប៊ីន​យន្តហោះ​​៕

 

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សិរី​បុទ្រ

អត្ថបទពេញនិយម