មិន​បាច់ Jailbreak អាច​កែ icon កម្មវិធី Facebook ដាក់​រូប​ផ្សេងៗ​តាម​ចិត្ត​ចង់

  • 2017-08-09 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ​កែ icon កម្មវិធី​ណា​មួយ​នៅ​លើ​ប្រព័ន្ធ iOS ចាំ​បាច់​ត្រូវ​មាន Cydia ដែល​ឧបករណ៍​​ត្រូវ Jailbreak ជា​មុន​សិន។ ប៉ុន្តែ​ថ្មីៗ​នេះ ល្បី​តៗ​គ្នា​នូវ​ដំណោះស្រាយ​ថ្មី​មួយ​ដែល​​អាច​កែ​ច្នៃ icon កម្មវិធី​បណ្ដាញ​សង្គម​ជា​ច្រើន​រួម​មាន​ Facebook, Instagram, Messenger ជា​ដើម​ទៅ​ជា​រូប​មុខមាត់​យើង​ផ្ទាល់​ឬ​កម្រង​រូបភាព​ដទៃ​ទៀត​តាម​ចិត្ត​ចង់។

១.ដំបូង​ចូល​ទៅ​កាន់​គេហទំព័រ​ https://micon.io/ (សូម​ Copy > Past ចូល​ទៅ​ក្នុង Safari)

២.ចូល​ដល់​ផ្ទាំង​ទី ១ សូម​ចុច​សញ្ញា​លេខ (+) > រើស​បញ្ចូល​រូប​ដែល​អ្នក​ពេញ​ចិត្ត > ហើយ​ចុច​ប្រអប់​ខាង​ក្រោម

៣.ដល់​ផ្ទាំង​ទី ២ ចុច​លើ​ប្រអប់​មួយ​ផ្សេង​ទៀត (ដូច​មាន​ក្នុង​រូប) > រើស​យក​កម្មវិធី​ណា​មួយ (ឧទាហរណ៍: Facebook) > ហើយ​ចុច​ OK

៤.ដល់​ផ្ទាំង​ទី ៣ ចុង​ក្រោយ មើល​ផ្នែក​ចំហៀង​ខាង​លើ​ចុច​សញ្ញា​ព្រួញ​បាញ់​ឡើង​លើ > ចុច​ Add to Home Screen

៥.ពេល​នោះ​វា​នឹង​លោត icon កម្មវិធី​ Facebook ថ្មី​មួយ​ទៀត ដែល​នៅ​ពេល​អ្នក​ចុច​បើក វា​នឹង​ស្វ័យប្រវត្តិ​រត់​ចូល​ទៅ​កាន់​កម្មវិធី Facebook ធម្មតា

(បញ្ជាក់: សូម​កុំ​លុប​កម្មវិធី​ចាស់​ដែល​មាន​លើ​ម៉ាស៊ីន)​​

អត្ថបទ៖ កៅ រក្សា