ខ្លាំងមែន! ស្ត្រីម្នាក់ស្រកទម្ងន់អស់ជាង ៨០គីឡូក្នុងរយៈពេលមិនគួរឲ្យជឿ

  • 2017-08-09 12:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិអូស្ត្រាលីម្នាក់បានជម្នះគ្រប់ឧបសគ្គគ្រប់យ៉ាង ដើម្បីសម្រកទម្ងន់របស់ខ្លួនពី ១៥០ គីឡូមកសល់ត្រឹមតែ ៧៤ គីឡូប៉ុណ្ណោះក្នុងរយៈត្រឹមតែ ១១ ខែ តាមរយៈការហាត់ប្រាណ តមអាហារ និងការវះកាត់។

ស្ត្រីរូបនេះ មានឈ្មោះ Amy Morrow មានវ័យ ៣១ឆ្នាំ បានជួបប្រទះការលំបាកជាច្រើនជាមួយនឹងទម្ងន់ដ៏ច្រើនលើសលប់របស់គាត់ ដែលនៅពេលធាត់បំផុតមានរហូតដល់ទៅ ១៥០គីឡូ។ មូលហេតុនៃការកើនទម្ងន់បែបនេះ ដោយសារគាត់ពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីលែងលះជាមួយប្ដី និងក្លាយជាអ្នកទទួលរ៉ាប់រងចិញ្ចឹមកូនតូចៗដល់ទៅ ២នាក់។ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរ បន្ទាប់ពី Morrow បានជួបនឹងប្តីថ្មី ហើយមានកូនប្រុសតូចមួយទៀត ដែលជំរុញឲ្យគាត់ធ្វើការសម្រកទម្ងន់។

ដំបូង Morrow បានធ្វើការតមអាហារ បើទោះជាមិនសូវទទួលជោគជ័យកាលពីដំបូងៗក៏ដោយ។ បន្ទាប់មកគាត់បានធ្វើការហាត់ប្រាណដោយបានជួលគ្រូបង្ហាត់ត្រឹមត្រូវដែលនេះជួយឲ្យគាត់ស្រកគីឡូបានច្រើនគួរសមដែរ។ លើសពីនេះទៅទៀត ជម្រើសចុងក្រោយ គាត់បានធ្វើការវះកាត់សម្រកទម្ងន់តែម្ដងដោយ ក្នុងរយៈពេល ១១ខែ គាត់បានស្រកយ៉ាងខ្លាំង ពី១៤០ គីឡូ មកត្រឹមតែ ៧៤គីឡូដែលជាទម្ងន់របស់គាត់នាពេលបច្ចុប្បន្ន។

បើទោះជាស្រកគីឡូច្រើន ស្ត្រីរូបនេះនៅតែបន្តហាត់ប្រាណ និងតមអាហារក្នុងកម្រិតខ្ពស់ដដែល ដោយពេលព្រឹកគាត់បរិភោគតែសាច់ជ្រូកបន្តិចជាមួយពងទាស្ងោរ ឯពេលថ្ងៃវិញគឺ ត្រី Tuna និងបន្លែ ឯចំពោះអាហារពេលល្ងាច បរិភោគសាច់ និងបន្លែ៕

ប្រភព៖ Dailymail   កែសម្រួល៖ ហ៊ីម រស្មី