លទ្ធផលតារាថៃដែលបានលើកពាន ក្នុង​កម្មវិធី "MAYA Awards 2017”

  • 2017-08-10 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​តារា​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ​ របស់​ប្រទេស​ថៃ​ ដែល​មាន​ឈ្មោះ​ថា​ "MAYA Awards 2017” ដោយ​មាន​វត្តមាន​ចូលរួម​ពី​តារា​ប្រុស​ស្រី​ល្បីៗ​ប្រចាំ​ប្រទស​ជា​ច្រើន។

ចង់​ដឹង​ថា​ តើ​ឆ្នាំ​នេះ​ កំពូល​តារា​ណា​ខ្លះ​មាន​កិត្តិយស​ធំធេង​បាន​កាន់​ពាន​ដ៏​អស្ចារ្យ​ពី​កម្មវិធី​ ដូច្នេះ​ចាំ​អី​ទៀត​ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

១. ពាន​ "តារាស្រី​ឆ្នើមឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Aum Patchrapa

២. ពាន​ "តារាប្រុស​ឆ្នើមឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ James Jirayu

៣. ពាន​ "តួរង​ស្រី​ឆ្នើមឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Yui Jiranan

៤. ពាន​ "តួ​ប្រុស​រង​ឆ្នើម​ឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Off Chanapol Satya

៥. ពាន​ "តារា​ស្រីលេចធ្លោជាង​គេឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Kat Sonya

៦. ពាន​ "តារាប្រុសលេចធ្លោជាងគេ​ឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Singto Prachaya

៧. ពាន​ "តារា​ត្រលប់​មកវិញ​មានស្នាដៃល្អ​ជាង​គេ​ឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Kob Suwanan

៨. ពាន​ "នារី​មាន​មន្ត​ស្នេហ៍​ប្រចាំឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Mai Davika

៩. ពាន​ "បុរស​មាន​មន្ត​ស្នេហ៍​ប្រចាំឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Nine Naphat

១០. ពាន​ "ដៃគូ​ល្អ​ប្រចាំ​ឆ្នាំ​ ២០១៧" បានទៅលើ តារាសម្ដែង​ Singto Prachaya និង​ Kris Peerawat

១១. ពាន​ "តារាសិចស៊ី" បានទៅលើ តារាស្រី​ Jakjaan Akhamsiri

១២. ពាន​ "តារា​ដែល​មាន​សុខភាពល្អ" បានទៅលើ តារាសម្ដែង​ Janie Thienphosuwan

១៣. ពាន​ "តារាលេចធ្លោ" បានទៅលើ តារាស្រី​ Milly Camilla

១៤. ពាន​ "តារាលេចធ្លោ" បានទៅលើ តារាប្រុស​ Non Thanalop

១៥. ពាន​ "ភាពយន្ត​ភាគ​ល្អ​ជាងគេ​ប្រចាំ​ឆ្នាំ​ ២០១៧" បានទៅលើ រឿង​ "ភ្លើងព្រះនាង”

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី