បឹង​កេត​ត្រូវ​សង​សឹក​ Global ​ខណៈ​ណាហ្គា ប៉ះ​ Hougang ពាន​ Singapor Cup

  • 2017-08-11 01:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​កេត នឹង​ត្រូវ​ជួប​គូ​សត្រូវ​ចាស់​ Global ​FC នា​ការ​ប្រកួត​ជើង​ទី​២​នៅ​ទីលាន​​ Jalan Besar Stadiumខណៈ​ ណាហ្គាវើល ​ត្រូវ​ជួបHougang United ​ជើង​ទី​១ ​នៅ​ទីលាន Hougang Stadium ​នា​វេលា​ម៉ោង ៦:៣០​នាទី​ដូច​គ្នា​(ម៉ោង​នៅ​កម្ពុជា)។

បឹងកេត

​បឹង​កេត​បាន​បរាជ័យ​នា​ជើង​ទី​១​ក្រោម​ថ្វី​ជើង Global ​FC ៣-១ ​​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​សិង្ហបុរី។ ខណៈ​ការ​​ប្រកួត​ជើង​ទី​២ ក៏​ធ្វើ​ឡើង​នៅ​ទឹក​ដី​នេះ​ដូច​គ្នា។ ​បឹង​កេត​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​​​ក្រុម​ខ្លះ​របស់​ហ្វីលីពីន​នេះ​ពីរ​លើក​​រួច​មក​ហើយ​កាល​លេង​វគ្គ​ជម្រុះ AFC Cup 2017 ដោយ​ចាញ់២-០ និង​ចាញ់​៣-១។

​ចំណែក​ណាហ្គាវើល​​​មិន​ធ្លាប់​ប៉ះ​ក្រុម​ខ្លាំង​របស់​សិង្ហបុរី​មួយ​នេះ​ទេ​ពី​មុន​មក​។ Hougang United​ គឺ​ជា​ក្រុម​ខ្លាំង​កំពុង​ស្ថិត​នៅ​លេខ ៦​ក្នុង​តារាង​លីគ​កំពូល​នៃ​ប្រទេស​សិង្ហបុរី​​ដោយ​មាន​ ២០​ពិន្ទុ​ក្នុង​ចំណោម ១៤​ប្រកួត​ ស្រប​ពេល​ណាហ្គា​កំពុង​ស្ថិត​នៅ​លេខ៣ ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ដោយ​មាន ២៦​ពិន្ទុ​ក្នុង​ចំណោម ១៤​ប្រកួត។

​​ក្រុម​ទាំង​ពីរ​របស់​កម្ពុជា​ខាង​លើ​​គឺ​ធ្វើ​ការ​ប្រកួត​ពាន​រង្វាន់ Singapor Cup 2017 នេះ​នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ។ ​ចំពោះ​៤​ក្រុម​ផ្សេង​ទៀត ដែល​កំពុង​លេង​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នេះ​ដែរ​គឺ​មាន Home United ជួប​ ​​​​​DPMM FC និង Albirex Niigata (S) តទល់​ជា​មួយ Tampines Rovers ៕​

Global ​FC
ណាហ្គាវើល​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​