ទិដ្ឋភាព​ក្រុង​អង្គរ​ពី​មុន​ អស្ចារ្យ​សម្បើម​ ​បង្ហាញ​ដោយបច្ចេកវិទ្យា​ LIDAR

  • 2017-08-11 03:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​អង្គរ​បាន​ប្រែ​ប្រួល​​រូបរាង​ជា​ខ្លាំង​ក្នុង​រយៈពេល​ជិត ១០០០ ឆ្នាំ​មក​នេះ​ ហើយ​​បើ​ចង់​​បង្កើត​រូបរាង​​ពី​ទិដ្ឋភាព​ដើម​នៃ​សម័យ​អង្គរ​ពី​មុន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ហើយ​ប្រើ​ប្រាស់​ពេល​វេលា​យូរ​ទៀត​ផង។

ប៉ុន្តែ​ជា​មួយ​បច្ចេកវិទ្យា​​ LIDAR ដែល​មក​ពី​ពាក្យ​ពេញ​ថា​ ​Light Detection And Ranging អាច​ជួយ​បង្កើត​ទិដ្ឋភាព​​ទីក្រុង​អង្គរ​ឡើង​វិញ​បាន​ ជា​ពិសេស​តំបន់​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ខ្លី​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​​តំបន់​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​ពី​មុន ដែល​មាន​​ជា​ទី​លំនៅ​ភូមិ​ឋាន​របស់​អ្នក​ស្រុក​ជា​ច្រើន៖

​​​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ LiDAR ឬ​ ការ​ស្កេន​ 3D ​​មាន​ជា​ពីរ​ប្រព័ន្ធ​​គឺ​ Airborne LiDAR និង​ Ground-based LiDAR ហើយ​​ទិដ្ឋភាព​ក្នុង​វីដេអូ​ខាង​លើ​បង្កើត​ឡើង​ដោយ​ Airborne LiDAR។ ​

ប្រព័ន្ធ​​ Airborne LiDAR គឺ​ជា​ដំណើរ​ការ​មួយ​​ដែល​គេ​​បាញ់​​​ពន្លឺ​ឡាស៊ែរ​​​ទៅ​លើ​កញ្ចក់​ រួច​​ពន្លឺ​នោះ​បញ្ចាំង​ពី​លើ​ចុះ​ទៅ​ក្រោម​​ទៅ​លើ​ផ្ទៃ​ដី​ចេញ​ពី​​លើ​អាកាស​ ដែល​ភាគ​ច្រើន​គេ​ប្រើ​ យន្តហោះ​ឬ​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់​ពន្លឺ។ ​ពន្លឺ​ឡាស៊ែរ​ធ្វើ​ការ​ស្កេន​ពី​ចំហៀង​មួយ​ទៅ​ចំហៀង​មួយ​ ខណៈ​​ពេល​ដែល​យន្តហោះ​ ហោះ​លើ​​លើ​តំបន់​​ដែល​គេ​ធ្វើ​ការ​រុក​រក ដែល​វា​អាច​ចាប់​យក​បាន​ចន្លោះ​ពី​ ២០០០០​ ទៅ​ ១៥០០០០​ ចំណុច​ក្នុង​មួយ​វិនាទី។

នៅ​ពេល​ដែល​ពន្លឺ​ឡាស៊ែរ​បាញ់​ចំ​​វត្ថុ​អ្វី​មួយ​ វា​នឹង​ជះ​ត្រឡប់​មក​កញ្ចក់​វិញ។ រយៈ​ពេល​ដែល​ឡាស៊ែរ​បាញ់​ចេញ​ពី​យន្តហោះ​ និង​រយៈ​ពេល​ដែល​វា​ជះ​ត្រឡប់​មក​វិញ​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​ ដើម្បី​​គួប​ផ្សំ​ជា​មួយ​នឹង​ទិន្នន័យ​ដទៃ​ទៀត​បង្កើត​បាន​ជា​វិមាត្រ​ទាំង​បី​របស់​សណ្ឋាន​ដី​ រួម​​ទាំង​ទ្រង់​ទ្រាយ​របស់​សណ្ឋាន​ដី។ ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ Airborne LiDAR ​គេ​អាច​ធ្វើ​ការ​​លុប​ចេញ​នូវ​អាគារ​ និង​​វត្ថុ​ដទៃ​ទៀត​លើ​សណ្ឋាន​ដី​ ដើម្បី​អាច​មើល​​លក្ខណៈ​ភូមិសាស្ត្រ​នៃ​​ផ្ទៃ​ដី​ទទេ​បាន៕

ប្រភព៖ Inverse   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម