ក្រុមហ៊ុនមួយ ប្រកាស​​ផ្ដល់​ប្រាក់​ជិត ៦ ម៉ឺន​ដុល្លារ បើ​ក្រុម​បាល់​ទាត់​ខ្មែរ​នៅ​ស៊ីហ្គេម ឡើង​ដល់​វគ្គ...

  • 2017-08-11 06:06:05
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​ ២២ ​ឆ្នាំ​របស់​កម្ពុជា​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ២២០ ​លាន​រៀល​ (៥៥ ០០០​ ដុល្លារ) ពី​ខាង​ក្រុមហ៊ុន CLEAR ​ប្រសិន​បើ​ពួកគេ​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ ​នេះ។

តំណាង​​ក្រុមហ៊ុន​ CLEAR ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា ​CLEAR ​​តែងចូល​រួម​​ជ្រោមជ្រែង​កីឡា​បាល់ទាត់​ជា​និច្ច។ ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ នៅ​ម៉ាឡេស៊ី​ ខាង​មុខ​នេះ​ ​បើ​ក្រុម​កម្ពុជា​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ CLEAR ​នឹង​ឧបត្ថម្ភ​​ប្រាក់​រង្វាន់ ​២២០ ​លាន​រៀល។ ដោយ​ឡែក ​បើ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត ​នឹង​បន្ថែម​ប្រាក់​រង្វាន់​កាន់​តែ​ច្រើន​ទៀត។

កម្ពុជា​ ចេញ​ដំណើរ​ទៅ​ម៉ាឡេស៊ី​ នៅ​ថ្ងៃសៅរ៍ ១២ សីហា វេលា​ម៉ោង​ ១១ ​ថ្ងៃ​ត្រង់ ​ដោយ​ប្រកួត​ដំបូង​ត្រូវ​តតាំង​ជាមួយ​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​ ១៥ ​វេលា​ម៉ោង ៧:៤៥​ យប់។ ក្រោយ​មក​ទៀត ​នឹង​ប៉ះ​ជាមួយ ​វៀតណាម ​ថៃ ទីម័រ​ខាង​កើត ​និង​ឥណ្ឌូណេស៊ី៕

អត្ថបទ​ពាក់​ព័ន្ធ​នឹង CLEAR

​ក្រុម​ហ៊ុន CLEAR ​និង​លោក Leonardo ​ប្ដេជ្ញា​ជួយ​ជម្រើស​ជាតិ​ឱ្យ​ជោគជ័យ​ឆ្នាំ​នេះ

ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​ជម្រើស​ជាតិ​ មាន​កន្លែង​ផាត់​គូល័រ​លើ​ផ្ទៃ​មុខ​ហ្វ្រី​ៗ​


អត្ថបទ៖ មុន្នីរម្យ