មិន​ធម្មតា​ស្នា​ដៃ​​លើក​ដំបូង​ ផលិត​ករ​ម្នាក់​ហ៊ាន​ចំណាយ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ (​វីដេអូ​)​

  • 2017-08-11 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ងី ស៊ីប៉ាវ ជា​ចាងហ្វាង​ផលិតកម្ម​ជីអិម​ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ខ្នាត​ធំ​រឿង "​ចង់​ដឹង​សាក​មើល​" ​របស់​ខ្លួន​លើក​ដំបូង​ព្រឹក​មិញ​នេះ​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ​ដោយ​ចំណាយ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​រំពឹង​ជោគ​ជ័យ​ខ្ពស់​ផង​ដែរ។​

ចាងហ្វាង​ផលិតកម្ម​ លោក ងី ស៊ីប៉ាវ

"ស្នាដៃ​ទី​១​របស់​ផលិតកម្ម​ខ្ញុំ​នេះ​ ចំណាយ​ដើម​ទុន​ជិត​១០​ម៉ឺន​ដុល្លារ​ យើង​គ្រោង​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​​ ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ នៅ​ចុង​ឆ្នាំ​នេះ​ប្រហែល​ជា​ខែ​ ១១ ឬ​ ខែ​១២​.។ ក្រោយ​ពី​ថត​រឿង​នេះ​ចប់​យើង​គ្រោង​ នឹង​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ និង​​រឿង​ខ្នាត​ធំ​ចាក់​បញ្ចាំង​នៅ​រោង​កុន​បន្ថែម​ទៀត​"។ នេះ​បើ​តាម​​លោក ងី ស៊ីប៉ាវ បាន​លើក​ឡើង​ដូច្នេះ​។

លោក​បន្ថែម​ថា​បាន​ រឿង​ "ចង់​ដឹង​សាក​មើល​" ​ជា​ប្រភេទ​រឿង​បង្ហាញ​ពី​ក្បាច់​គុណ​​បូរាណ​ខ្មែរ​បែប​កំប្លែង​សើច​​​ លាយ​ឡំ​​ជាមួយ​ឈុត​ឆាក​ស្នេហា​ផ្អែម​ល្ហែម​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ ព្រម​​ទាំង​សកម្មភាព​​តួ​អង្គ​នីមួយ​ៗ​ ដែល​មាន​ទេពកោសល្យ​មិន​ចាញ់​តារា​បរទេស​ឡើយ​។

​ភាព​យន្ត​ខ្នាត​ធំ​ "ចង់​ដឹង​សាក​មើល​"​នេះ​ចូល​រួម​សម្ដែង​ដោយ​ លោក ឃឹម វីម៉ា កញ្ញា ដួង ម៉ានិច លោក ម៉ាដូណា កញ្ញា និមល លោក លឹម រដ្ឋា នាយ ក្រូវ នាយ ចាបចៀន ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន