កម្ពុជា​នាំ​ចេញ​អង្ករ​សម្រេច​ជាង ​៣១ ម៉ឺន​តោន​ ត្រឹម​ពេល ​៧ខែ​

  • 2017-08-11 10:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយ​ការណ៍​ក្រសួង​កសិកម្ម​ចេញ​ផ្សាយ​មុន​នេះ​បន្តិច​ ​បាន​ឲ្យ​ដឹង​ថា​ បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​រយៈពេល​ ០៧ខែ ​ចំនួន​ ៣១៥ ៩១៦​តោន ​មាន​ការ​កើន​ឡើង​ចំនួន​ ៦៣៩តោន ​ប្រមាណ​ ៨,១០% ​ធៀប​ឆ្នាំ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ ​ទៅ​កាន់​ប្រទេស​គោល​ដៅ​ចំនួន​ ​៥៦ ក្នុង​នោះ​មាន​ប្រទេសចិន​ឈរ​លំដាប់ទី១ ​ចំនួន​ ៩៧ ៧៥២តោន ​ប្រទេស​បារាំង​លំដាប់​ទី២ ចំនួន ​៤២ ៣៦៧តោន ​និងទី៣ ប្រទេស​ប៉ូឡូញ​ ចំនួន ​២៦ ៣៨៦តោន​។ ​ដោយឡែក​ក្រុមហ៊ុន​នាំចេញ​មាន​ចំនួន​សរុប​ ៧៥​ក្រុមហ៊ុន​។

បន្ថែម​ពីនេះ​ ​កាលពី​ថ្មីៗនេះ​ ​កម្ពុជា​ទើប​តែ​ទទួល​ការ​កម្មង់​ទិញ​អង្ករ​ចំនួន​ ​១លាន​តោន​ ពី​ប្រទេស​ផលិត​ស្រូវ​ធំ​លំដាប់​ទី៤ ​ប្រទេស​បង់​ក្លាដែស​ ដោយ​ទិញ ​១ឆ្នាំ ​២៥ម៉ឺន​តោន ​រយៈ​ពេល​៥ឆ្នាំ​៕

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត