ទៀតហើយ! ទេពច្យុតិ​​នឹង​កើត​មាន​ឡើង​នៅ​ចុង​សប្ដាហ៍​

  • 2017-08-11 12:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ល្អ​ដល់​ប្រិយ​មិត្ត​នោះ​​​គឺ​​"ទេពច្យុតិ"កើត​មាន​នៅ​​ឡើង​ចុង​សប្ដាហ៍​នេះ ។ វា​មាន​ឈ្មោះ​ថា Perseids ជា​កម្ទេចកំទី​សេសសល់​របស់​ផ្កាយ​ដុះ​កន្ទុយ​ Comet​109P/Swift-Turtle ​ដែល​ចំណាយ​ពេល​១៣៣ឆ្នាំ​ផែន​ដី​ដើម្បី​បំពេញ​​គន្លង​នៃ​ព្រះអាទិត្យ​មួយ ។

  ជា​រៀង​រាល់​ឆ្នាំ​នៃ​ខែ​សីហា​ ​បាតុភូត​នេះ​កើត​ឡើង​ច្រើន​បំផុត​នៅ​រាត្រី​ថ្ងៃ​ទី​១២​និង​១៣ ​ក្នុង​ដំណើរ​ផែន​ដី​ផ្លាស់​ទី​ទៅ​ក្បែរ​109P ​អាច​ឱ្យ​កម្ទេច​ទំហំ​ប៉ុន​​គ្រាប់​ខ្សាច់​យ៉ាង​ច្រើន​របស់​វា​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​នៅ​ចម្ងាយ​២២​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​។ ដោយ​ឡែក​តារា​វិទូ​ប្រចាំ​សកលវិទ្យាល័យ​ University of Arkansas​​ ​រដ្ឋ​​​ ​Arkansas សហរដ្ឋ អាមេរិក​អ្នកស្រី​Caitlin​ Ahren ​ប្រាប់​វិបសាយ ​Gizmodo​ ថា​ទេពច្យុតិ ​Perseids មាន​ផ្កា​ភ្លើង​ច្រើន​ជាង​ទេពច្យុតិ​ផ្សេង​ទៀត​។ ដូច្នេះ​មនុស្ស​អាច​មើល​វា​បាន​ដោយ​សារ​ពន្លឺ​ភ្លឺ​ដូច​ភព​សុក្រ​អញ្ចឹង​ដែរ ។   បាតុភូត​នេះ​អាច​មើល​ឃើញ​ច្បាស់​នៅ​ពាក់​កណ្ដាលអធ្រាត្រ​ឬ​អំឡុង​ពេល​មុន​ថ្ងៃរះ​ក្នុង​ប្រទេស​នៅ​ផ្នែក​អឌ្ឍគោល​ខាងជើង (កម្ពុជា​ស្ថិត​នៅ​​​អឌ្ឍគោល​ខាងជើង)។ ទេពច្យុតិ​នឹង​ចាប់​ផ្ដើម​នៅ​យប់​នេះ​ ហើយ​វា​នឹង​​បន្ត​កើត​មាន​ច្រើន​នៅ​រាត្រី​ថ្ងៃសៅរ៍​និង​អាទិត្យ​។  ដោយ​ឡែក​យោង​តាម​អង្គការ ​NASA​ថា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​អាច​មើល​បាតុភូត​នេះ​បាន​ក្នុង​ទីតាំង​ធំ​ទូលាយ​មួយ​នៅ​ឆ្ងាយ​ពី​ពន្លឺ​ប៉ុន្តែ​នៅ​យប់​ដដែល​នោះ​ពន្លឺ​ព្រះចន្ទ​ជិត​ពេញ​វង់​អាច​កាត់​បន្ថយ​ពី​ការ​មើល​ឃើញ​នេះ ។ មាន​ន័យ​ថា​ទេពច្យុតិ​អាច​មាន​ចន្លោះ​ពី​៤០​ទៅ​៥០​ក្នុង​១​ម៉ោង​ដែល​ធម្មតា​មាន​៨០​ទៅ​១០០​ឯណោះ​៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម