វីដេអូ​ចាប់​កាន់​ iPhone 8 ទាំង​បី​ពណ៌​ ពណ៌​ណា​ស្អាត​ជាង​គេ?

  • 2017-08-12 01:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មីៗ​នេះ​​បាន​លើក​ឡើង​ថា​ iPhone 8 នឹង​មាន​ជម្រើស​ពណ៌​តែ​បី​ប៉ុណ្ណោះ​​ក្នុង​នោះ​រួម​មាន​ពណ៌​ខ្មៅ​រលោង, ពណ៌​ស និង ពណ៌​ទង់ដែង​​ស្រដៀង​​ពណ៌​មាស។ វីដេអូ​លេច​ធ្លាយ​កន្លង​មក​មាន​បង្ហាញ​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​នេះ​គណនី​ YouTube ឈ្មោះ​ Danny Winget បង្ហាញ​ឲ្យ​ឃើញ​ពណ៌​ទាំង​ ៣ តែ​ម្ដង។

គួរ​បញ្ជាក់​ថា​ iPhone 8 ដែល​បង្ហាញ​ខាង​លើ​នេះ​ជា​ផលិតផល​​ Mock-Up ដែល​គេ​ផលិត​ឡើង​ផ្អែក​តាម​ដំណឹង​ផ្ទៃ​ក្នុង​​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ដែល​ទទួល​បាន​ពី​រោងចក្រ​ទទួល​ផលិត​ iPhone ស៊េរី​ថ្មី​ផ្ទាល់​ ដែល​រួម​មាន​រោងចក្រ​ Foxconn និង Pegatron។

ចចាមអារ៉ាម​​ពី​លក្ខណៈ​សម្បត្តិ​ iPhone 8 ​ដែល​អាច​ទុក​ចិត្ត​បាន​មាន​ដូច​ជា​​អាច​សាក​ថ្ម​ឥត​​ប្រើ​ខ្សែ, អេក្រង់​ OLED, អាច​ទ្រាំទ្រ​បច្ចេកវិទ្យា​ AR, កាមេរ៉ា​​សមត្ថភាព​កាន់​តែ​ខ្លាំង, អាច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​ជំនួស​ឲ្យ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង ចំណុច​ពិសេស​ជា​ច្រើន​ទៀត។ iPhone 8 នេះ​ដែរ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​អំឡុង​ខែ​កញ្ញា​ខាង​មុខ​ជា​មួយ​នឹង​ iPhone 7s និង 7s Plus៕​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង