រន្ធត់ចិត្ត! រថភ្លើង​បុកគ្នាស្លាប់ និងរបួស​មនុស្សជិត ១៥០នាក់ នៅអេហ្ស៊ីប

  • 2017-08-12 01:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ ​មនុស្ស​ចំនួន​ ៤៩​នាក់ បាន​ស្លាប់​បាត់បង់ជីវិត និង​ ១០០នាក់ផ្សេងទៀត​រងរបួស​បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ដំណើរ​ ២ខ្សែ​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅ​ទីក្រុង​ឆ្នេរ Alexandria ប្រទេស​អេហ្ស៊ីប កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​ក្រសួង​សុខាភិបាល។

​មន្ត្រី​ផ្លូវ​រថភ្លើង​អេហ្ស៊ីប​បាន​អះអាង​ថា ​ការ​ប៉ះទង្គិច​​បាន​កើត​មាន​ឡើង​នៅ​ពេល​រថភ្លើង​លេខ ១៣ ​កំពុង​​ធ្វើ​ដំណើរ​ពី​ទីក្រុង Cairo ទៅ​កាន់​ទីក្រុង Alexandria បាន​ប៉ះ​ជាមួយ​ទូរ​ខាង​ក្រោយ​របស់​​រថភ្លើង​​លេខ ៥៧១ ​ត្រង់​ចំណុច​ផ្លូវ Port Said​។

មូល​ហេតុ​នៃ​ការ​ប៉ះទង្គិច​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​កំហុស​នៃ​ការ​ប្ដូរ​ផ្លូវ​ធ្វើ​ដំណើរ គឺ​ជា​ដើម​ហេតុ​កើត​ឡើង​ញឹក​ញាប់​​ជាង​គេ។ ភ្លាមៗ​ក្រោយ​កើត​ហេតុ ប្រធានាធិបតី Abdel Fattah al-Sisi បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​ខាង​លើ​ជា​បន្ទាន់៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ