អ៊ីនធឺណិត​ឡាវ​ និង កម្ពុជា​មួយ​ណា​ដើរ​លឿន​ជាង?

  • 2017-08-12 01:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​របាយការណ៍​ស្ទង់​មតិ​ពី​ល្បឿន​អ៊ីនធឺណិត​​លើ​សកល​លោក​ធ្វើ​ឡើង​ដោយ​វិបសាយ​ cable.co.uk បាន​បង្ហាញ​ថា​​ប្រទេស​ចំនួន​ ១៨៩ ក្នុង​ពិភពលោក​ ប្រទេស​ណា​មាន​អ៊ីនធឺណិត​ដើរ​លឿន​ជាង​គេ។

ក្នុង​របាយការណ៍​គេ​ក៏​ឃើញ​វត្តមាន​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​ ៩៨ ដោយ​មាន​ល្បឿន​ដោនឡូដ​ជា​មធ្យម​​ ៣,១ Mbps ដែល​​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​ចំនួន​ ៦ ៩៤៩ លើក​ផ្សេង​ៗ​គ្នា ហើយ​រយៈ​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ការ​ដោន​ឡូដ​ភាពយន្ត​ HD ទំហំ​ ៧,៥ GB ត្រូវ​ប្រើ​ពេល​ ៥ ម៉ោង ២៩ នាទី។ ចំពោះ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​វិញ​ ​ដូច​ជា​ប្រទេស​ឡាវ​ជា​ដើម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ ១២៤ ជា​មួយ​ល្បឿន​អ៊ីនធឺណិត​ជា​មធ្យម​ ១,៩៤ Mbps ដែល​​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​ចំនួន​ ១ ៤៣៧ លើក​ផ្សេង​ៗ​គ្នា។

ចំណែក​ប្រទេស​ថៃ​វិញ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ២៩ ដោយ​មាន​ល្បឿន​អ៊ីនធឺណិត​ជា​មធ្យម​ ១៦,៨៥ Mbps និង ប្រទេស​វៀតណាម​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៧៤ ​ជា​មួយ​ល្បឿន​ ៥,៤៦ Mbps។ ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​គឺ​សិង្ហបុរី ​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​ជា​មធ្យម​ ៥៥,១៣ Mbps តាម​ពី​ក្រោយ​ដោយ​ប្រទេស​ស៊ុយអែត​ជា​មួយ​ល្បឿន​ ៤០,១៦ Mbps។ បញ្ជាក់​ថា​ល្បឿន​អ៊ីនធឺណិត​នេះ​គិត​លើ​តែ​​អ៊ីនធឺណិត​ប្រើ​ខ្សែ​ប៉ុណ្ណោះ មិន​​គិត​រួម​ជា​មួយ​​អ៊ីនធឺណិត​ទូរសព្ទ​ឡើយ៕

​​​​​​​​​​​

ប្រភព៖ Cable   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម