មក​ដឹង​ Website ខ្លះៗ ដើម្បី​លក់​រូប​ថត​នៅ​លើ​ Online

  • 2017-08-12 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​សិន​បើ​អ្នក​​មាន​ចំណូល​ចិត្ត​ថត​រូប ហើយ​ចង់​បាន​ចំណេញ​​ពី​ស្នា​ដៃ​ទាំង​នោះ​ ថ្ងៃនេះ​ Sabay សូម​ណែនាំ Website ល្បីៗ​មួយ​ចំនួន ដែល​លោក​អ្នក​អាច​ទាញ​ផល​ប្រ​យោជន៍​ពី​វា៖

១ ​Dreamstime.com​ ល្អបំផុត​សម្រាប់​អ្នក​ចាប់​ផ្តើម​លក់​ស្នាដៃ​រូប​ថត​ដំបូងៗ ព្រោះ​រូប​ថត​របស់​អ្នក​នឹង​ទទួល​បាន​ភាគ​លាភ​ពី​ 30% ទៅ 60% ពី​ការ​លក់​។

២​ Etsy.com រូប​ថត​របស់​អ្នក​នឹង​បាន​ថ្លៃ​ពេញ ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​បែងចែក​ចំណូល​ជា​មួយ Website ទេ ប៉ុន្តែ​គុណវិបត្តិ​នៅ​ត្រង់​ អ្នក​ត្រូវ​បង់​សេវា​ប្រចាំខែ​ក្នុង​ការ​ផ្សព្វផ្សាយ​ជាមួយ Etsy ខុស​ពី Dreamstime​ ដែល​អ្នក​មិន​បាច់​បង់​សេវា​ប្រចាំ​ខែ តែ​ត្រូវ​បែងចែក​ភាគ​លាភ​​ជាមួយ​គ្នា។

៣ iStockphoto.com

សម្រាប់​អ្នក​ថត​រូប​អាជីព iStockphoto ជា​ជម្រើស​ល្អ​មួយ​ទៀត​របស់​អ្នក​ ព្រោះ iStock ដែល​​ដំណើរ​ការ​ដោយ​ Getty Images គឺ​ជា​ Website លក់​រូប​ថត​ឈាន​មុខ​គេ​លើ​លោក ដែល​រូប​ថត​របស់​លោក​អ្នក​ អាច​នឹង​លក់​ដាច់​លឿន ប៉ុន្តែ​តម្លៃ​ដែល Websiteមួយ​នេះ​ផ្តល់​ជូន​ម្ចាស់​ស្នាដៃ ក៏​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដែរ។ និយាយ​បែប​ផ្សេង រូបថត​អ្នក​លក់​ដាច់​លឿន តែ​តម្លៃ​រាង​ទាប។

ក្រៅ​ពី​នោះ ក៏​មាន​ដែរ​នូវWebsite មួយ​ចំនួន ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ ក្នុង​ការ​​ផ្ដល់​គន្លឹះ​ចំពោះ​អ្នក​ចង់​រកស៊ី​តាម​Online ដូច​ជា​www.1and1.com ។

ប្រែសម្រួល៖ សុខ លាភហ៊ត

អត្ថបទពេញនិយម