ស្គាល់​ពី​ប្រភេទ Lens កាមេរ៉ា ដើម្បី​ស្រួល​ពេល​ទិញ​

  • 2017-08-12 03:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទិញ​ Lensកាមេរ៉ា​ ថ្មី​ អ្នក​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ ដោយសារ​វា​មាន​ជម្រើស​ច្រើន​។ ដូច្នេះ​ដើម្បី​ឲ្យ​​អ្នក​កាន់​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ Lens ដែល​អ្នក​ចង់​បាន​ គួរ​ពិនិត្យ​មើល​លក្ខណៈ​នៃ​ Lens ខាងក្រោម​៖

@ ភាព​ខុស​គ្នា​រវាង​ prime lens និង​ zoom lens

អ្នក​គួរ​យល់ដឹង​ពី​ភាព​ខុសគ្នា​រវាង​ prime និង​ zoom​ lens ជា​មុន​សិន​។ Prime lens អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ fixed lens ពីព្រោះ​ focal length នៃ​ prime lens ត្រូវ​បាន​កំណត់​ដែល​អ្នក​មិន​អាច​ពង្រីក​ ឬ​ពង្រួម​បាន​ទេ​។ អ្នក​អាច​បាន​ត្រឹម​តែ​ថត​ពី​មុំ​តែ​មួយ​នៃ​ទិដ្ឋភាព​ប៉ុណ្ណោះ​។ ចំណែក​ឯ​ zoom lens សំដៅ​លើ​ lens ណា​មួយ​ដែល​តម្លៃ​ focal length អាច​កំណត់​បាន​ ដូចនេះ​អ្នក​អាច​ពង្រីក​ ឬ​ពង្រួម​បាន​។ ជាមួយ​នឹង​ zoom lens អ្នក​អាច​ថត​បាន​នៅ​ទីតាំង​ដូចគ្នា​ ប៉ុន្តែ​ថែម​ទាំង​អាច​ពង្រីក​ ឬ​ពង្រួម​នឹង​ផ្លាស់ប្ដូរ​ content របស់​រូបភាព​។ អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់​ Prime និង​ Zoom lens។

  លក្ខណៈ​របស់​ Prime Lens

#គុណសម្បត្តិ​

  • ផលិត​បាន​រូបភាព​ច្បាស់​ល្អ​
  • ដំណើរការ​បាន​ល្អ​ក្នុង​ស្ថានភាព​មាន​ពន្លឺ​ទាប​
  • ចំណាយ​ពេល​ច្រើន​បន្តិច​ ពេល​តម្រង់​ទិដ្ឋភាព​សម្រាប់​ថតរូប​
  • ស្រាល​ជាង​ និង​សាមញ្ញ​ជាង​ zoom lens
  • មាន​តម្លៃ​ថោក​ជាង​ zoom lens

#គុណវិបត្តិ​

  • មិន​អាច​ពង្រីក​ ឬ​ពង្រួម​បាន​ទេ​
  • ត្រូវការ​រំកិល​តួ​ ដើម្បី​ផ្លាស់ប្ដូរ​ composition របស់​រូបភាព​
  • ត្រូវការ​យក​ lens ច្រើន​តាម​ខ្លួន​

លក្ខណៈ​របស់​ Zoom Lens

#គុណសម្បត្តិ​

  • អាច​ពង្រីក​ ឬ​ពង្រួម​បាន​តាម​ត្រូវការ​

  • អាច​ជំនួស​ prime lens បាន​ពីរ​ ឬ​ច្រើន​ជាង​នេះ​

  • មិន​ត្រូវការ​ផ្លាស់ប្ដូរ​ទីតាំង​ ដើម្បី​ថត​ទិដ្ឋភាព​ #គុណវិបត្តិ​

  • ធំ​ និង​ធ្ងន់​ជាង​ prime lens

  • រូបភាព​មិន​អាច​ច្បាស់​ល្អ​ដូច​នឹង​ prime lens

  • ប្រហែល​ជា​មិន​ដំណើរការ​ល្អ​ដូច​នឹង​ prime lens ក្នុង​ស្ថានភាព​មាន​ពន្លឺ​ទាប​

  • មាន​តម្លៃ​ថ្លៃ​ជាង​

  @ បន្ទាប់​មក​អ្នក​អាច​ពិនិត្យ​មើល​លើ​ប្រភេទ Lens ​កាមេរ៉ា​ទាំងនេះ​៖

Lens កាមេរ៉ា​ Wide-Angle

Wide angle សំដៅលើ​ lens ដែល​មាន​ focal length ចន្លោះ​ពី​ 17mm និង​ 40mm។ Wide-angle lens ផ្ដល់​ឲ្យ​​អ្នក​នូវ​ទិដ្ឋភាព​ធំ​សម្រាប់​រូបភាព​ ដែល​ងាយស្រួល​សម្រាប់​ការ​ថតរូប​ទេសភាព​ លំហ​គ្រឿង​សង្ហារិម​តូច​ដែល​អាច​មើល​ទៅ​ធំ​ ការ​ប្រគំតន្ត្រី​ ឬ ផ្លូវ​ជា​ដើម​។ Wide-angle lens អាច​បង្កើត​នូវ​ distortion ដែល​វា​ទាញ​ពង្រីក​អ្វី​មួយ​ ហើយ​ធ្វើ​ឲ្យ​​វា​មើល​ទៅ​ធំ​ ជាពិសេស​វត្ថុ​ដែល​នៅ​ជិត​នឹង​ lens ដូច្នេះ​អាច​ពិបាក​ប្រើ​សម្រាប់​ការ​ថតរូប​ប្រភេទ​ portrait សម្រាប់​រូប​មុខ​ ដែល​ធ្វើ​ឲ្យ​​ច្រមុះ​មើល​ទៅ​ធំ​។

  Lens កាមេរ៉ា​ធម្មតា​ ឬ​ស្តង់ដារ​

Lens នេះ​​មាន​ focal length ពី 40mm ទៅ​ 60mm ត្រូវ​បាន​ពិចារណា​ជា​ normal lens ពីព្រោះ​វា​ចម្លង​តាម​អ្វី​ដែល​ភ្នែក​មនុស្ស​ឃើញ​។ វា​មិន​មាន​ distortion ច្រើន​ដូច​ជា​ wide-angle lens នោះ​ទេ​ ប៉ុន្តែ​វា​នៅ​តែ​ធំ​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​។ ដោយសារ​គុណភាព​ទាំងនេះ​ lens ធម្មតា​ល្អ​បំផុត​សម្រាប់​ការ​ថតរូប​ប្រភេទ​ portrait ការ​ថតរូប​ផ្លូវ​ ​និង​គម្រោង​ឯកសារ​។

  Lens កាមេរ៉ា​ Telephoto

Lens ណា​មួយ​ដែល​មាន​ focal length ប្រហែល​ 70mm និង​វែង​ជាង​នេះ​ត្រូវ​បាន​ពិចារណា​ជា​ telephoto lens។ lens ទាំង​នេះ​ផលិត​រូបភាព​ប្រភេទ​ portrait បាន​យ៉ាង​ល្អ​ ហើយ​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ថតរូប​ពី​ចម្ងាយ​ផង​ដែរ​ ឧទាហរណ៍​ការ​ថតរូប​ភាព​ប្រភេទ​កីឡា​ជា​ដើម​។​  យ៉ាងណា​ក៏​ដោយ​ lens នេះ​មាន​ទំហំ​ធំ​ និង​ធ្ងន់​ ហើយ​មិន​អាច​ថតរូប​ subjects ដែល​នៅ​ជិត​នឹង​អ្នក​នោះ​ទេ​។

  Lens កាមេរ៉ា​ពិសេស​ប្រភេទ​ Macro និង​ Fisheye

Macro lens ត្រូវ​បាន​បង្កើត​ និង​ប្រើប្រាស់​សម្រាប់​រូបភាព​តូច​ ដែល​នៅ​ជិត​ ដូចជា​ ផ្កា​ និង​សត្វល្អិត​។ Macro lens អាច​ផលិត​រូបភាព​បាន​រស់រវើក​ និង​ល្អ​សម្រាប់​ subjects តូចៗ​។ ប្រសិនបើ​អ្នក​ចាប់​អារម្មណ៍​លើ​ការ​ថតរូប​បែប​ធម្មជាតិ​ Macro lens មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​រូបភាព​បែប​នេះ​។ សម្រាប់​ Macro lens អ្នក​ត្រូវ​ទៅ​ជិត​នឹង​ subject ហើយ​ត្រូវ​រក្សា​លំនឹង​របស់​កាមេរ៉ា​អោយ​បាន​នឹង​ល្អ​ ដូច្នេះ​អ្នក​ប្រហែល​ជា​ត្រូវការ​ Tripod។ Macro lens ក៏​ប្រហែល​ជា​ផលិត​រូប​ភាព​ជា​មួយ​នឹង​ផ្ទៃ​ខាងក្រោយ​ព្រាល​ខ្លាំង​ ដូច្នេះ​អ្នក​ត្រូវ​ប្រយ័ត្ន​ពេល​អ្នក​ប្រើ​ focus លើ lens។

lens fisheye ជា​ប្រភេទ​ lens ultra wide-angle ដែល​មាន​ focal length តិច​ជាង​ 15mm។ ប្រភេទ​ lens ទាំងនេះ​មាន​ field of vision ប្រហែល​ ១៨០ ដឺក្រេ​ ដែល​ធ្វើ​ឲ្យ​​យើង​ហាក់​ដូចជា​បាន​ឃើញ​ពិភពលោក​ក្នុង​ចាន​កញ្ចក់​ត្រី​ ដូច​នឹង​ឈ្មោះ​ ​fisheye។ គ្រប់​យ៉ាង​នៅ​គែម​រូបភាព​របស់​អ្នក​ប្រែ​ជា​រីក​ទ្រង់ទ្រាយ​ ហើយ​ subject នឹង​មើល​ទៅ​ធំ​ជាង​ធម្មតា​។ lens fisheye ធម្មតា​ប្រើប្រាស់​សម្រាប់​ថតរូប​សកម្មភាព​កីឡា​ ទេសភាព​ និង​ថតរូប​ភាព​ដែល​មាន​ទស្សនីយភាព​មិន​ធម្មតា​៕

ប្រភព៖ Photo Uno   ប្រែសម្រួល ៖ ប៊ុន ធឿន