មួក​ទប់​ស្កាត់​​សំឡេង​រំខាន​ អាច​ពាក់​ពេល​ធ្វើ​ការ​

  • 2017-08-12 04:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Designboom បាន​បង្ហាញ​ផលិត​មួយ​បែប​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ដែល​ជា​មួក​ទប់​ស្កាត់​សំឡេង​រំខាន​ អាច​ពាក់​ពេល​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយ។

មួក​នេះ​មាន​ឈ្មោះ​ថា​ Helmfon ដែល​ប្រើ​ប្រាស់​សារធាតុ​ទន់ៗ​ដើម្បី​ទប់​ស្កាត់​សំឡេង​ពី​ខាង​ក្រៅ​មិន​ឲ្យ​ឮ​ដល់​ខាង​ក្នុង​បាន។ មិន​តែ​ប៉ុណ្ណោះ​មាន​កន្លែង​សម្រាប់​ដាក់​ទូរសព្ទ​ និង មាន​រន្ធ​បញ្ចេញ​សំឡេង​ រួម​ទាំង​រន្ធ​មីក្រូហ្វូន​ទៀត​ផង ដូច​នេះ​អ្នក​អាច​បំពេញ​កិច្ច​ការ​ផ្ទាល់​ខ្លួន​ដោយ​មិន​​បារម្ភ​មាន​ការ​រំខាន​ពី​អ្នក​ជុំវិញ។

គំនិត​នៃ​ការ​បង្កើត​មួន​ Helmfon នេះ​កើត​ចេញ​ឡើង​នៅ​ពេល​ក្រុមហ៊ុន​រិះរក​វិធី​ដែល​អាច​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ Skype នៅ​លើ​តុ​ធ្វើ​ការ​របស់​ខ្លួន​ ដោយ​មិន​រំខាន​ដល់​បុគ្គលិក​នៅ​ជុំវិញ។ បញ្ជាក់​ថា​មួក​ Helmfon ពេល​នេះ​នៅ​ជា​ផលិតផល​គំរូ​នៅ​ឡើយ​ ហើយ​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​សាក​ល្បង​ផលិតផល​ និង សង្ឃឹម​ថា​អាច​ដាក់​លក់​ក្នុង​ពេល​ខាង​មុខ​បាន៕ ​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង