ញាក់​សាច់! ទស្សនា​ការ​រៀប​រាប់​បច្ចេកទេស​ថត​​កំពូល​រឿង "ហ្លួង​ព្រះ​ស្ដេច​កន"

  • 2017-08-12 07:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ភាពយន្ត​ខ្មែរ​លេច​ធ្លោ​ប្រចាំ​ឆ្នាំ "ហ្លួង​ព្រះ​ស្ដេច​កន" ដែល​ជា​រឿង​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ពេល​នេះ​ផលិតករ​បាន​បង្ហាញ​តិចនិក​ក្នុង​ការ​ផលិត​មួយ​ចំនួន​ហើយ។

ឯកឧត្ដម​ ម៉ៅ អាយុទ្ធ ដែល​ជា​ផលិតករ​ និង​ជា​អ្នក​ដឹក​នាំ​រឿង​ "ហ្លួង​ព្រះ​ស្ដេចកន​" បាន​រៀប​រាប់​ពី​ទីតាំង​សំខាន់ៗ​និង​បច្ចេកទេស​ថត​រួម​ទាំង​ផល​លំបាក​មួយ​ចំនួន​ក្នុង​រឿង​នេះ​ក្នុង​កម្មវិធី​ “Mission of the Week” របស់ PNN។

​រឿង "ហ្លួង​ព្រះស្ដេច​កន​" ចូល​រួម​សម្ដែង​ដោយ​ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ​ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ជា សំនៀង សុខ ដែន ព្រម​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។ រឿង​នេះ​​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ប្រទេស​កម្ពុជា​​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ខែ សីហា ឆ្នាំ​២០១៧ ទាំង​រោង​ភាព​យន្ត​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​៕

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់៖

​​​​​​​​​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម