ព្រឹក​ស្អែក​​នឹង​មាន​អាចម៍​ផ្កាយ​ធ្លាក់​ច្រើន​បំផុតនៅ​កម្ពុជា កុំ​ឲ្យ​ខក​ខាន​ណា!

  • 2017-08-12 08:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចម៍​ផ្កាយ​ឈ្មោះ​ Perseid ចាត់​ទុក​ថា​ជា​អាចម៍​ដ៏​ស្រស់​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​​ប្រទេស​ក្នុង​តំបន់​អឌ្ឍគោល​ខាង​ជើង​ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

បាតុភូត​អាចម៍​ផ្កាយ​នេះ​តែង​កើត​មាន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចន្លោះ​ថ្ងៃ​ទី​ ១៧ ខែ​កក្កដា​ និង ​ថ្ងៃ​​ទី ២៤ ខែ​សីហា ហើយ​​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​ពេល​ដែល​អាចម៍​ផ្កាយ​ធ្លាក់​ច្រើន​បំផុត​គឺ​នៅ​ចន្លោះ​ព្រឹក​ទាប​ភ្លឺ​​ថ្ងៃ​​​ទី​ ១៣ ចំ​​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។ ​អាចម៍​ផ្កាយ​ចាប់​ផ្ដើម​ធ្លាប់​ពី​ម៉ោង​ ១១ យប់​ថ្ងៃ​សៅរ៍​ទី​ ១២​ ​រហូត​ដល់​​ម៉ោង ៥ ព្រឹក​ទាប​ភ្លឺ ​ថ្ងៃ​ទី​ ១៣ ​ហើយ​អ្នក​អាច​សម្លឹង​មើល​ទៅ​ទិស​​ខាង​កើត ​​ដែល​ជា​ទិស​អាចម៍​ផ្កាយ​ធ្លាក់។

ដើម្បី​ទស្សនា​អាចម៍​ផ្កាយ​នេះ​មិន​​ត្រូវ​ការ​ឧបករណ៍​ជំនួយ​អ្វី​នោះ​ទេ ពោល​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ។ ប៉ុន្តែ​​​ឱកាស​ដែល​អាច​មើល​ឃើញ​ក៏​អាស្រ័យ​លើ​ផ្ទៃ​មេឃ​ស្រឡះ​ ឬ មិន​ស្រឡះ​ដែរ ហើយ​ចង់​មើល​ឃើញ​ច្បាស់​គួរ​តែ​​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ពន្លឺ​​ភ្លឺ ដូច​ជា​ទៅ​មើល​នៅ​ក្រៅ​ក្រុង​ជា​ដើម។ ​

នៅ​ព្រឹក​​ថ្ងៃ​​ស្អែក​នេះ​​​​ក្នុង​មួយ​ម៉ោង​​អាច​មាន​អាចម៍​ផ្កាយ​ធ្លាប់​ប្រហែល​ ៥០ គ្រាប់​ឬ​ច្រើន​ជាង​នេះ ដោយ​អាច​រំលង​ពី​គ្នា​រយៈពេល​​ប៉ុន្មាន​វិនាទី ឬ ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៕

ប្រភព៖ timeanddate   ប្រែ​សម្រួល៖ សុខហេង