ម្តាយ​ស្គម​កូន​កើត​មក​ស្គម​ដូចគ្នា​ដែរ​ទេ​?

  • 2017-08-12 08:57:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ជះឥទ្ធិពល​ទៅលើ​ទម្ងន់​របស់​ទារក​ពេល​កើត​បាន​។ យ៉ាងណាមិញ មាន​ឱកាស​ច្រើន​ណាស់​ដែល​ម្តាយ​ធាត់ៗ​អាច​កើត​កូន​មក​ធាត់​ដូចគ្នា​ដែរ​។

​រឿង​នេះ​ចង់​និយាយថា ស្ត្រី​ជា​ម្តាយ​ក៏​ត្រូវតែ​ដឹងថា ទម្ងន់​របស់​ខ្លួន​មុនពេល​មាន​ផ្ទៃពោះ​ក៏​អាច​ប៉ះពាល់​ដល់​ទម្ងន់​របស់​ទារក​ផងដែរ​។ ទស្សនៈ​នេះ​ត្រូវបាន​ទទួលស្គាល់​តាមរយៈ​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ក្នុងប្រទេស Norway ដែល​សិក្សា​លើ​ស្ត្រី​ចំនួន ៥៨០០០​នាក់​។ ការពិសោធន​៦​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ទម្ងន់​ធៀប​នឹង​កម្ពស់ BMI ខ្ពស់ៗ គឺ​កូន​ដែល​កើតមក​ក៏​ធំៗ​ដែរ​។

ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង Acta Ostetricia et Gynocologica Scandinavica (AOGS) ហើយក៏​បាន​បញ្ជាក់ថា ទម្ងន់​របស់​ទារក​ទើប​នឹង​កើត​ក៏​ត្រូវបាន​កំណត់​ដោយ​កម្រិត BMI របស់​ស្ត្រី​មុនពេល​មាន​ផ្ទៃពោះ​ដែរ​។ កត្តា​ដ៏​សំខាន់​មួយទៀត​ដែល​ចូលរួម​ដែរ​នោះ​គឺ ការឡើង​ទម្ងន់​របស់​ស្ត្រី​ក្នុង​រយៈពេល​៣០​សប្តាហ​៦​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។

​ វេជ្ជបណ្ឌិត Unni Mette Stamnes Koepp ដែល​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ឲ្យ​ដំបូង​មាន​ថា ស្ត្រីៗ​គួរតែ​ថែរក្សា​ទម្ងន់​ឲ្យនៅ​សុខភាព​ល្អ​សិន​មុន​នឹង​សម្រេច​ចិត្ត​យក​កូន ហើយ​ការឡើង​ទម្ងន់​ត្រឹម​កម្រិត​មធ្យម​ក្នុងពេល​មាន​ផ្ទៃពោះ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មក​ធំ​ពេក ឬ​ធាត់​ពេក​បានដែរ​។

​ ការ​ដែល​ធាត់ ឬ​ធាត់​ជ្រុល​ស្រាប់​អាច​នឹង​បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បានដែរ​។ ការថែរក្សា​ទម្ងន់​នៅ​សុខភាព​ល្អ និង​ហាត់ប្រាណ​ទៀងទាត់​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ និង​ជំរុញ​ដល់​កូន​កើត​មក​មាន​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ​ថែម​ទៀត​៕

ចុចអាន៖


ផ្ដល់សិទ្ធិ​ដោយ៖ Health