មិនធម្មតាទេប្រុស​ស្អាត​៣​រូប​របស់​ YG ជុំ​គ្នា​ថត​កម្មវិធី​១​គឺ​ថា​កក្រើក​តែ​ម្ដង!

  • 2017-08-12 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​៣​រូប​របស់​ផលិតកម្ម YG គឺ Song Min Ho សមាជិក​ក្រុម Winner និង B.I មេក្រុម​ចម្រៀង iKON រួម​ទាំង តារា​ចម្រៀង​ទោល ONE បាន​ចូល​ថត​កម្មវិធី​ល្បី​របស់​ Mnet គឺ "Get It Beauty”។

Song Min Ho សមាជិក​ក្រុម Winner

អ្នក​ទាំង​៣​បាន​ចូល​ថត​កម្មវិធី​ដែល​និយាយ​ពី​ការ​ថែរក្សា​សម្រស់​នេះ​តាំង​ពី​ថ្ងៃ​ទី​៩​ខែ​សីហា​មក​ម្ល៉េះ​នេះ​បើ​តាម​សារព័ត៌មាន OSEN បាន​​ចុះ​ផ្សាយ។ ភាគ​ថ្មី​ដែល​ចូល​រួម​ដោយ​ប្រុស​ស្អាត​មក​ពី​ផលិត​កម្ម​យក្ស​នេះ​គឺ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ២០​ខែ​កញ្ញា ខាង​មុខ​នេះ​។

B.I មេក្រុម​ចម្រៀង iKON

អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​រំពឹង​ទុក​ថា​អ្នក​ទាំង​៣​នឹង​ចែក​រំលែក​បាន​ច្រើន​អំពី​ការ​តុប​តែង​ខ្លួន​ ការ​ជ្រើស​រើស​ម៉ូដ​សំលៀក​បំពាក់ ការ​ផាត់​មុខ​ និង​ការ​ថែរក្សា​សម្ផស្ស​ផ្សេងៗ​ទៀត​ចំពោះ​អ្នក​​ទស្សនា៕​​

ONE តារាចម្រៀងទោល

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ Samedy