​ក្រុម U22 ​ថៃ​បាន​ទៅ​សុំ​សំណាង​ពី ​លោក​សង្ឃ​ជួយ​ក្រុម Leicester ​លើក​ពាន​នៅ​អង់គ្លេស

  • 2017-08-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​របស់​ប្រទេស​ថៃ​បាន​ទៅ​ជួប​ជាមួយ​លោក​សង្ឃ​ Phra Prommangkalachan ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​មាន​មហិទ្ធិរឹទ្ធ​ធ្លាប់​ជួយ​ក្រុម​បាល់ទាត់ Leicester City ​លើក​ពាន​លីគ​កំពូល​អង់គ្លេស​បាន​កាល​ពី​លើក​មុន។

លោក Worrawoot Srimaka ​គ្រូ​បង្វឹក​ក្រុម U22 ​ថៃ​បាន​នាំ​កូន​ក្រុម​ទាំង​អស់​ទៅ​សុំ​ក្ដី​សុខ ​និង​សំណាង​ល្អ​ពី​លោក​សង្ឃ​ល្បី​ឈ្មោះ​ Phra Prommangkalachan ​ដែល​ធ្លាប់​ទៅ​ជួយ​ក្រុម Leicester City ​លើក​ពាន​លីគ​កំពូល​អង់គ្លេស។ ការ​ទៅ​នេះ​គឺ​ដោយសារ​តែ​ជំនឿ​របស់​ប្រជាជន​ថៃ ​និង​ក្រុម​បាល់ទាត់​ជា​ច្រើន​តែងតែ​ទៅ​ជួប​ព្រះ​អង្គ ​មុន​ចេញ​ទៅ​ប្រកួត​នានា។ ស្រប​ពេល​ដែល​ថៃ​ត្រូវ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​នៅ​ស៊ីហ្គេម​ផង​នោះ ​ទើប​ត្រូវ​ស្វែង​រក​ជំនឿ​ខ្លះ​បូក​ផ្សំ​ជាមួយ​ទេពកោសល្យ​របស់​ពួកគេ​ផ្ទាល់។

នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ ​ក្រុម U22 ​ថៃ​ស្ថិត​ក្នុង​ពូល B ​ត្រូវ​តតាំង​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី​ ទីម័រ​ខាង​កើត ​វៀតណាម កម្ពុជា ​ហ្វីលីពីន​និង​​វៀតណាម៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ មុន្នីរម្យ