Usain Bolt ​បាត់​មេដាយ​ទៀត​ហើយ ​ដោយសារ​របួស​ក្នុង​វិញ្ញាសា 4x100m

  • 2017-08-13 02:54:33
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​រត់​ប្រណាំង​ចុង​ក្រោយ​របស់​កំពូល​ល្បឿនUsain Bolt ​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ដោយ​រូបគេ​បរាជ័យ​ក្នុង​វិញ្ញាសា 4x100m ​ក្រោយ​ពី​មាន​បញ្ហា​របួស​១៥​ម៉ែត្រ​ចុង​ក្រោយ។

ក្នុង​ព្រឹត្តិការណ៍ 2017 IAAF World Championships ​នៅ​ទីក្រុង​ឡុង​នេះ គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់Usain Bolt ​មុន​រូបគេ​ចូល​និវត្ត។ ​តែ​ជា​លទ្ធផល​វិញ ​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ហាក់​មិន​ឱ្យ​កំពូល​ល្បឿន​រូប​នេះ​សប្បាយ​ចិត្ត​ឡើយ ព្រោះ​បែរ​ជា​មិន​ទទួល​មេដាយ ​ដោយសារ​តែ​បញ្ហា​របួស​អំឡុង​ពេល​ប្រកួត។ Bolt ​រង​របួស​នៅ​ចម្ងាយ​១៥​ម៉ែត្រ​ពី​កន្លែង​បញ្ចប់​ទី ​ដោយ​របួស​នោះ​មិន​អាច​ឱ្យ​រូបគេ​រត់​ដល់​កន្លែង​ឡើយ។

ចំពោះ​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​គឺ​បាន​ទៅ​លើ​ក្រុម​កីឡាករ​​មក​ពី​ចក្រភព​អង់គ្លេស ​ដែល​ធ្វើ​បាន​សម្រេច​ប្រើ​ពេល​៣៧.៤៧​វិនាទី ​ក្នុង​វិញ្ញាសា​រត់ 4x100m ៕

ក្រុម​កីឡាករ​​មក​ពី​ចក្រភព​អង់គ្លេស ឈ្នះមេដាយមាស

ចុចអានអត្ថបទបន្ដ៖

​អង់គ្លេស​ប្រែប្រួល ​ក្រុម Chelsea ​ចាញ់ ​ខណៈ​ Liverpool ​បាន​ត្រឹម​ស្មើ​ថ្ងៃ​បើក​ឆាក

Man Utd ​អាច​នឹង​ប្រើ​កីឡាករ​តម្លៃ​៤០០​លាន​ផោន ​លេង​ទល់ West Ham ​យប់​នេះ


ប្រភព៖ CNN ប្រែ​សម្រួល៖ មុន្នីរម្យ