ទិញ​អ្នក​ផ្សេង​មិន​បាន Barcelona ​ប្រកាស​ទិញ​យក Paulinho ​ពី​ចិន​តម្លៃ​៤០​លាន​អឺរ៉ូ

  • 2017-08-13 03:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ក្រោយ​នេះ ​ក្លឹប FC Barcelona ​បាន​សម្រេច​ទិញ​យក​ខ្សែ​បម្រើ Paulinho ​ពី​ក្លឹប​ Guangzhou Evergrande ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ (មិនទាន់ច្បាស់​រឿង​កុងត្រាប៉ុន្មានឆ្នាំ)។

ក្រុម​អ្នក​មាន​បុណ្យ​តាម​ទិញ​អតីត​កីឡាករ spurs ​ម្នាក់​នេះ​ជា​យូរ​ដែរ​ហើយ ដោយ​ដំបូង​ដាក់​តម្លៃ​ត្រឹម​១៧​លាន​អឺរ៉ូ ​តែ​មិន​បាន​សម្រេច ដោយ​ឡែក​ឥឡូវ​នេះ​ពួកគេ​អាច​យក​បាន​ហើយ​ដោយ​ដាក់​តម្លៃ​ខ្លួន​ដល់​ទៅ​៤០​លាន​អឺរ៉ូ​ឯ​ណោះ។ កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ ​ផ្លាស់​ទៅ​លេង​នៅ​ចិន​តាំង​ពី​ឆ្នាំ​២០១៥ ​ហើយ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ដែរ ទើប​បាន​ជា​ក្រុម Barcelona ​មើល​ឃើញ​និង​ចង់​បាន​រូបគេ​មក​វិញ ​លេង​នៅ​តំបន់​បម្រើ។

វត្តមាន​របស់ Paulinho ​នៅ​ camp Nou ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​សម្រាប់​ក្រុម​អេស្ប៉ាញ​នេះ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ចាកចេញ​ទៅ PSG ​។ ក្រុម​របស់​លោក Ernesto Valverde ​នឹង​ត្រូវ​ការ​កម្លាំង​ជំនួស​បន្ថែម​ទៀត ​ត្បិត​អី​ពួកគេ​កំពុង​តាម​ទិញ Coutinho ​របស់ Liverpool ​និង​កីឡាករ Ousmane Dembélé ​របស់ Dortmund ​៕

ចុចអានអត្ថបទបន្ដ៖

Man Utd ​អាច​នឹង​ប្រើ​កីឡាករ​តម្លៃ​៤០០​លាន​ផោន ​លេង​ទល់ West Ham ​យប់​នេះ

FA​ ចិន​​ស្នើ​ឲ្យ​ក្លឹប​ទាំង​អស់​កាត់​បន្ថែម​ចំនួន​កីឡាករ​បរទេស ក្នុង​ទីលាន

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម