OPPO R11 ក្រហម​ស្រស់ ម៉ូឌែល​ពិសេស​​សម្រាប់​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​ FC Barcelona

  • 2017-08-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​យើង​កំពុង​ល្បី​ខ្លាំង​ជុំវិញ​ស្មាតហ្វូន​ Oppo R11 ម៉ូដែល​ពណ៌​ក្រហម​ស្រស់ ដែល​គេ​លើក​ឡើង​ថា​ជា​កូនកាត់ iPhone 7 Plus របស់ Apple។ ប៉ុន្តែ​ថ្មី​ៗ​នេះ ក៏​មាន​ការ​ប្រកាស​បើក Pre-Order ជា​ផ្លូវការ​នូវ​ R11 ម៉ូដែល​ថ្មី​ផ្សេង​ទៀត ប្រភេទ FC Barcelona Edition ដោយ​មាន​តួ​ខ្លួន​រចនា​ឡើង ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ក្រុម​យក្ស​ក្នុង​ប្រទេស​អេស្ប៉ាញ​មួយ​នេះ​តែ​ម្ដង។

Oppo R11 មាន​លក្ខណៈស​ម្បត្តិ​ដូច​ខាង​ក្រោម​៖

  • មាន​បំពាក់​នូវ​ឈីប Snapdragon 660 មាន RAM 4GB ហើយ​អង្គ​ផ្ទុក 64GB
  • បំពាក់​កាមេរ៉ា​ភ្លោះ ២ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​មួយ​គ្រាប់​ទំហំ 16MP IMX398 មាន Aperture f/1.7 និង​មួយ​គ្រាប់​ទៀត 20MP IMX376 មាន Aperture f/2.6 ប្រភេទ Telephoto Len។​

សម្រាប់ R11 ប្រភេទ FC Barcelona Edition នឹង​បើក Pre-Order នា​ថ្ងៃ​ទី ១៨ សីហា ជាមួយ​ តម្លៃ ៥២០ ដុល្លារ និង​ជំនាន់​ធម្មតា​ តម្លៃ ៤៥០ ដុល្លារ៕

ចុច​អាន​អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម