គ្រូ​បង្វឹក U22 ​វៀតណាម ថា​ពូល​របស់​ខ្លួន​សុទ្ធតែ​ក្រុម​ខ្លាំងៗ

  • 2017-08-13 04:03:04
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Nguyen Huu Thang គ្រូ​បង្វឹក U22 ​វៀតណាម ទទួល​ស្គាល់​ថា​ក្រុម​របស់​លោក​ស្ថិត​នៅ​ក្នុង​ពូល​មាន​ក្រុម​ខ្លាំងៗ ​ហើយ​លោក​ជឿ​ជាក់​ថា​រាល់​ក្រុម​ទាំង​អស់​សុទ្ធតែ​មាន​ឱកាស​ដូចៗ​គ្នា​ក្នុង​ការ​រក​គ្រាប់​បាល់​នៅ SEA Games ។

អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Song Lam Nghe An និង​ជា​គ្រូ​បង្វឹក U22 ​វៀតណាមបច្ចុប្បន្ន និយាយថា "ខ្ញុំ​មិន​ចង់​ទស្សន៍ទាយ​អ្វី​ទេ​ ប៉ុន្តែ​ការ​ប្រកួត​ដំបូង​គេ​សំខាន់​ខ្លាំង​ណាស់។ ជា​ការពិត វៀតណាម​ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ និង ឈ្នះ​មេ​ដាយ​មាស​ ប៉ុន្តែ​ក្រុម​ដទៃ​​ក៏​ចង់​ដូច​គ្នា"។

ជំនួប​បើក​ឆាក​ក្នុង​ពូល​B​ នៅ​ថ្ងៃ​ទី១៥ សីហា U22វៀតណាម ត្រូវ​ប៉ះ​ ទីម័រខាង​កើត ក្រុម​ខ្លាំង​ថៃ ប៉ះ ឥណ្ឌូណេស៊ី ខណៈ​គោព្រៃ​​កម្ពុជា ត្រូវ​ប៉ះ ជាមួយ​ ហ្វីលីពីន នៅ​ម៉ោង ៨:៤៥ នាទី​ល្ងាច។

នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ U22វៀតណាម ស្ថិត​នៅ​ក្នុង​ពូល​B ដែល​ត្រូវ​ប្រឈម​ជាមួយ​កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង ទីម័រខាង​កើត៕

U22វៀតណាម

ប្រភព៖ Football Tribe ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​