Watchralek៖​ ពិបាក​វ៉ៃ​ Manuel​ ជាង​កីឡាករ​ដទៃ​ទៀត

  • 2017-08-13 06:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ ដែល​មាន​កេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា​ Watchralek Or kwanmueng​ ថា​ពិត​ជា​ពិបាក​វ៉ៃ​កីឡាករ​ Manuel​ ណាស់​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​មាន​មាឌ​ធំ​ពេក​ និង​រឹងមាំង​ទៀត​ផង។​

កីឡាករ​ថៃ​ Watchralek ខៀវ

កីឡាករ​ថៃ​ Watchralek Or kwanmueng​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ថា​ សម្រាប់​ការ​ប៉ះ​ជា​មួយ​អ្នក​ដែល​ហាត់​គុន​ខ្មែរ​ Manuel​ វា​លំបាក​ក្នុង​ការ​ផ្ដួល​យក​ជ័យជម្នះ​តែ​ម្ដង​ ប៉ុន្តែ​ការ​ព្យាយាម​ រួម​និង​ភាព​វៃ​ឆ្លាត​ផង​របស់​ខ្លួន​នៅ​តែ​អាច​ឈ្នះ​បាន​ដដែល។​ Manuel​ មាន​មាឌ​ធំ​ ហើយ​ដៃ​ធ្ងន់​ ដូច្នេះ​ខ្លួន​(Watchralek)​ ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រកួត​មួយ​នេះ។​

កីឡាករ​ថៃ​ Watchralek ខៀវ

អ្នក​ប្រដាល់​ដែល​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ជួរ​មុខ​កម្ពុជា​ជា​ច្រើន​នាក់​កន្លង​មក​នេះ​បន្ថែម​ទៀត​ថា​ Manuel​ ក៏​មាន​ចំណុច​ខ្សោយ​ដែរ​ គឺ​ត្រង់​ក្បាលពោះ​តែ​ម្ដង​ ពោះ​របស់​គេ​ខ្សោយ​មិន​ទាន់​អាច​ទប់​និង​ជង្គង់​ ឬ​កណ្ដាប់​ដៃ​ខ្លាំង​ៗ​ បាន​ទេ។​ ប្រសិន​បើ​មាន​ការ​សុំ​សងសឹក​ពី​ប្រដាល់​រូប​នេះ​ម្ដង​ទៀត​នោះ​ ខ្លួន​នឹង​ស្វាគមន៍​ជា​និច្ច​ ហើយ​ខ្លួន​ជឿជាក់​ថា​នឹង​ឈ្នះ​បន្ត​ទៀត។​

កីឡាករ​ថៃ​ Watchralek ខៀវ និង Manuel ក្រហម

Watchralek​ ជា​ជើង​ខ្លាំង​របស់​ថៃ​ កីឡាករ​ម្នាក់​នេះ​ធ្លាប់​ឈ្នះ​ ម៉ឺន​ សុភា​ រឿង​ សុភណ័្ឌ​ តែ​ក៏​ធ្លាប់​ចាញ់​ បឺត​ ខាំ​ ផង​ដែរ​នា​ពេល​កន្លង​មក​ ហើយ​កាល​ពី​ថ្ងៃ​ សុក្រ​ ទី១១​ សីហា​ នេះ​គេ​បន្ត​ឈ្នះ​កីឡាករ​ Manuel​ ដោយ​ពិន្ទុ​ទៀត​នៅ​សង្វៀន​ គូបូតា​ បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​