Concept Store បទពិសោធន៍​នៃបច្ចេកវិទ្យា​ចុងក្រោយបង្អស់​ ដំបូង​គេ​នៅ​កម្ពុជា

  • 2017-08-13 07:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទទួល​បាន​នូ​វ​បទពិសោធន៍​ នៃបច្ចេកវិទ្យា​ចុងក្រោយបង្អស់​ កុំភ្លេច MSI Concept Store នឹងផ្តល់​ជូន​ទីកន្លែង​ដល់​អតិ​ថិ​ជន ​ដែលគ្រោង​នឹង​បើ​សម្ពោធ​ជា​ផ្លូវ​ការ​នូ​វ Concept store ដំបូង​គេ​បង្អស់​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ សហការ​ជាមួយ​ក្រុមហ៊ុន Dragon Computer នៅ​ថ្ងៃទី​១៩ ខែ​សីហា ខាងមុខ​។​

MSI ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ពិ​ភព​លោក​ ដែល​ទទួល​បាន​សិ​ទ្ធិ​ផ្តាច់​មុខ ក្នុង​ការ​បំពាក់ Gaming Feature និង​ផ្គត់​ផ្គង់​គ្រប់​សែស្រឡាយ Gaming Laptop ចាប់ពី​កម្រិត​ទាប រហូតដល់ កម្រិត​ខ្ពស់ ដើម្បី​បំពេញ​តម្រូ​វ​ការ​របស់​អ្នកលេង​ហ្គេម​គ្រប់​ប្រភេទ​។ នៅ​ថ្ងៃទី ១៩ ខែ​សីហា ជា​ថ្ងៃ​បើ​សម្ពោធ​ជា​ផ្លូវ​ការ MSI និង​រៀបចំ​កម្មវិធី​ដែល​មាន​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​ហាង​ផ្ទាល់ ចាប់ផ្តើម​ពី​ម៉ោង​២ រហូតដល់ ម៉ោង​៥ ល្ងាច អតិ​ថិ​ជន​ទាំង​អស់អាច​ចូល​រូ​ម​បានដោយ​សេរី ហើយ​ក៏​អាច​ឈ្នះ​នូ​វ​រ​ង្វាន់​ពី​ក្រុមហ៊ុន​ផងដែរ ចំនូន​មាន​កំណ​ត់ និង​មាន​ឱកាស​ទិញ MSI Gaming Laptop ក្នុង​តម្លៃ​ត្រឹមតែ US$599 ប៉ុណ្ណោះ​។​

មុនបើក​សម្ពោធ ក្រុមហ៊ុន MSI ផ្តល់​ជូន​នូ​វ​ការ​ប​ញ្ចុះ​តម្លៃ និង​កាដូពិសេស​ចំពោះ អតិ​ថិ​ជន​ដែល​បាន​កុម្ម៉ង់​ទុក​មុន​។ សម្រាប់​អ្នក​ដែល​មិន​បាន​ទទួល​ការ​ប​ញ្ចុះ​តម្លៃ​នៅក្នុង​អំ​ឡុង​ពេល​កុម្ម៉ង់​មុន ក៏​នៅតែមាន​ឱកាស​ទទួល បាន​កាដូ​ពិសេស​ក្នុងពេល​បើក​សម្ភោធ​ផង​ដែរ​។ សូម​កុំ​ឲ្យឱកាស​កន្លង​ផុត​ទៅឲ្យ​សោះ​!​

១.ពី​ថ្ងៃទី​១២-១៨ ខែ​សីហា

មាន​ការផ្តល់ជូន​ពិសេស​​កុម្ម៉ង់​ក្នុង​អំឡុង​មុនពេ​លបើក ហើយ​មក​ទទួល​យក​កុំព្យូទ័រ​របស់​អ្នក​នៅ​ថ្ងៃទី​១៩ សីហា និង​ទទួល បាន​កាដូ ប​ញ្ចុះ​តម្លៃ​ពិសេស​ដូចខាងក្រោម​៖​

ម៉ូដែល GT/GS តម្លៃ $50 ម៉ូដែល GE តម្លៃ $30 ម៉ូដែល GP/GL តម្លៃ $20

២. ​ពី​ថ្ងៃទី​១៩-៣១ ខែ​សីហា

មាន​ការផ្តល់ជូន​ពិសេស​ស​សម្រាប់​ទិញ MSI Gaming Notebook ​ទិញ MSI Laptop ក្នុង​អំឡុងពេល​ប្រូម៉ូ​សិន​អាច​ទទួលបាន​កញ្ចប់​កាដូ​ពិសេស ដែល​ក្នុង​នោះ រួមមាន Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block, ជាដើម អា​ស្រ័យ​ទៅលើ​ម៉ូ​ដែល​ដែល​អ្នក​ទិ​ញ​

៣. ​ពី​ថ្ងៃទី​១៩-៣១ ខែ​សីហា លេង​ហ្គេម​ផ្សេងៗ​ក្នុង​ថ្ងៃ​សម្ពោធ

​-​ GL62 7RD-084XKH អាច​ទិញ​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ US$599 ប៉ុណ្ណោះ ចំនួន​មានកំ​ណ​ត់​។

  • ​ចាប់រ​ង្វាន់ ១០០% ជា​ឱកាស​នៃ​ការផ្តល់ជូន​ពិសេស​នៅ​ថ្ងៃ​សម្ពោធ​៕

ទីតាំង ​MSI Concept Store: ផ្ទះលេខ408E0 ផ្លូវ 128 កម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ​FB : https://www.facebook.com/MSICambodia/

ដោយ៖ ថា ម៉ាលីដា