​ករុណា ពេជ្រ ឆ្លើយ​តប​​ជុំវិញ លី អ៊ីវ៉ាធីណា យក​បទ​វៀតណាម ​មក​ច្រៀង​

  • 2017-08-13 08:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​​តារា​ចម្រៀង វៀតណាម​ ថា​ លី អ៊ីវ៉ាធីណា យក​បទ​ចម្រៀង​ខ្លួន​មក​ច្រៀង​រួច​មក​មុន​នេះ​បន្តិច​ លោក ករុណា ពេជ្រ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ផលិតកម្ម​ថោន​ បាន​ចេញ​មុខ​បក​ស្រាយ​ជុំវិញ​រឿង​រ៉ាវ​​តារា​ចម្រៀង​ទាំង​ពីរ​ខាង​លើ​ផង​ដែរ​​។

ករុណា ពេជ្រ បាន​ប្រាប់​ Sabay ថា ទាក់​ទង​បទ​ចម្រៀង "Sorry Baby” ដែល​​ លី អ៊ីវ៉ាធីណា ចម្លង​ពី​តារា​ចម្រៀង​​វៀតណាម​ យក​មក​ច្រៀង​លោក​អត់​ដឹង​ទេ​ ព្រោះ​បទ​ចម្រៀង​នេះ​​ជា​បទ​ដែល​សល់​យូរ​ហើយ​តាំង​ពី​អ្នក​គ្រប់​គ្រង​មុន​ៗ​ម្ល៉េះ តែ​ទើប​យក​​​មក​វិញ​ផលិត​ចេញ​ជា​ MV កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​រង​ការរិះគន់​តែម្ដង​ទៅ។ អ្នក​គ្រប់​គ្រង​ថោន​​រូប​នេះ​បន្ត​ថា បទ​ចម្រៀង​ខាង​លើ​នេះ​ខ្លួន​​មិន​បាន​រៀប​ចំ​ឲ្យ​ លី អ៊ីវ៉ាធីណា ច្រៀង​ទេ​។

លោក​ថា​៖​“បើ​តាម​ខ្ញុំ​ដឹង​វា​ជា​ទម្លាប់​ដដែល​ៗ​យើង​ព្យាយាម​គេច​ដែរ​ តែ​បទ​ចម្រៀង​នេះ​យូរ​ហើយ​បង ពេល​ដែល​ខ្ញុំ​ចូល​កាន់​មក​បទ​ចម្រៀង​នេះ​គឺ​សល់​ពី​អ្នក​គ្រប់​គ្រង​មុន​ ទើប​តែ​យក​ចេញ​មក​ មិន​មែន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​យក​មក​រៀបចំ​ឲ្យ​គាត់​ច្រៀង​ដែរ​ មួយ​រយៈ​ដែល​ខ្ញុំ​ចូល​កាន់​ខ្ញុំ​ព្យាយាម​បង្កើត​​ម៉េ​ឡូឌី​ថ្មី​ច្រើន​បំផុត​ហ្មង​"៕​

ចុចអាន៖ក្តៅ! តារា​ចម្រៀង​វៀតណាម​ប្រតិកម្ម​លើ​ លី អ៊ីវ៉ាធីណា ដែល​ចម្លង​បទ​ថ្មី​របស់​ខ្លួន​ទាំង​ស្រុង(វីដេអូ)

ចុចអាន៖បង្ហាញ​មុខ​​បុរស​ម្នាក់​នៅ​ពី​ក្រោយ​ ហាង​ថ្មី​​​​តម្លៃ​ ២លាន​ដុល្លារ​ របស់​គង់ សុជាតិ

ចុចអាន៖ព្រឺសម្បុរ! "យើង​ខ្មែរ​តែ​មួយ" ​អត្ថន័យ​រួបរួម​ជាតិ ច្រៀង​ដោយ​សិល្បករ​ខ្មែរ​ល្បីៗ​(វីដេអូ)

អត្ថបទ៖ ឆុង ស៊ីណាន