ប្រព័ន្ធ​ប្រយុទ្ធ​ដូច​ព្យុះ​របស់​ Man Utd យក​ឈ្នះ​ West Ham ៤-០

  • 2017-08-14 01:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បង្ហាញ​ការ​លេង​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​នៅ​ប្រកួត​បើក​ឆាក​ Premier League ដោយ​យក​ឈ្នះ West Ham ៤-០។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ម្ចាស់​ផ្ទះ​បើក​ការ​វាយ​លុយ​យ៉ាង​ខ្លាំង​នៅ​វគ្គ​ទី​មួយ​រហូត​ធ្វើ​បាន​សម្រេច​ដោយ Romelu Lukaku នៅ​នាទី​៣៣ ជា​ការ​បញ្ជូន​បាល់​ចោះ​ទៅ​មុខ​ទី​របស់​ Rashford។ នៅ​វគ្គ​ទី​ពីរ​នាទី ៥២ Lukaku ដដែល​បាន​តែត​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត​ឲ្យ United ខណៈ Joe Hart បាន​ត្រឹម​ឈរ​មើល​បាល់​ប៉ុណ្ណោះ។

ទោះ​នាំ​មុខ​២គ្រាប់​ក៏​ដោយ​ ក្រុម​លោក​ Mourinho មិន​ទាន់​ស្កប់ស្កល់​ទេ​ហើយ​បាន​ដាក់​ពីរ​គ្រាប់​បន្ថែម​​នៅ​នាទី​៨៧ និង​៩០ រក​បាន​ដោយ​ Anthony Martial និង Pogba។ មួយ​គូ​ទៀត​ Newcastle United ចាញ់​ Tottenham Hotspur ២-០ នៅ​ទឹកដី​ខ្លួនឯង៕

អត្ថបទ៖ វីរ័ត្ន