ឡៅ​ ចន្រ្ទា៖​ យ៉ាង​ហោច​ណាស់​សម្រាក​៣សប្ដាហ៍​ទើប​អាច​ឡើង​ប្រកួត​វិញ​បាន...

  • 2017-08-14 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​ និង​ជា​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​ ៣គ្រឿង​ ឡៅ​ ចន្រ្ទា​ រង​របួស​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​ថៃ​ យប់​មិញ​នេះ​យ៉ាងហោច​ណាស់​ក៏​ត្រូវ​សម្រាក​ព្យាបាល​៣សប្ដាហ៍​ដែរ​ទើប​អាច​វិលចូល​សង្វៀន​ប្រកួត​វិញ​បាន។​

កីឡាករ​ ឡៅ​ ចន្រ្ទា​

បើ​តាម​គ្រូ​ពេទ្យ​ប្រចាំ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​វ័យ​ក្មេង​រូប​មិន​របួស​ដល់​បាក់​ឆ្អឹង​នោះ​ទេ​ គឺ​គ្រាន់​តែ​គ្រេច​ម្រាម​ប្រអប់​ដៃ​កណ្ដាល​តែ​ប៉ុណ្ណោះ​ ហើយ​បើ​តាម​ស្ថានភាព​នេះ​ គេ​ត្រូវ​សម្រាក​ព្យាបាល​៣សប្ដាហ៍​ ទើប​អាច​ហ្វឹកហាត់​ ឬ​ឡើង​ប្រកួត​វិញ​បាន។​

ឡៅ​ ស៊ីណាត​ ដែល​ជា​បង​ប្រុស​របស់​ ឡៅ​ ចន្រ្ទា​ ក៏​បាន​ឲ្យ​ដឹង​ក្នុង​ពេល​របួស​នោះ​ដែរ​ថា​ របួស​នេះ​គ៏​ដោយ​សារ​ក្នុង​ពេល​ប្រកួត​នោះ​ «ចន្រ្ទា»​ វ៉ៃ​ទៅ​ចំ​ក្បាល​កីឡាករ​ថៃ​ Kla Khunserk​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្អូន​ប្រុស​ខ្លួន​របួស​មិន​បន្ត​ការ​ប្រកួត​ទៀត​តែ​ម្ដង។​

កីឡាករ​ ឡៅ​ ចន្រ្ទា​

ឡៅ​ ចន្រ្ទា​ ជា​កីឡាករ​មក​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​មិញ​នេះ​នៅ​សង្វៀន​ បាយ័ន​ស្ទឹង​មាន​ជ័យ​ មាន​គូ​គឺ​ទី១​ ឡៅ​ ចន្រ្ទា​ ចាញ់​Kla Khunserk​ ទឹក​ទី៣​ ខណៈ​ វង្ស​ ណយ​ ចាញ់​ពិន្ទុ​ថៃ​ Laypayak៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ នួន ស៊ីណា​