គ្រូ Barcelona ថា គ្រាប់​ទី​​២​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ខ្លាំង និង​គិត​ថា Real អាច​លើក​ពាន​

  • 2017-08-14 02:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto ​Valverde បាន​និយាយ​ថា Real Madrid អាច​នឹង​ឈ្នះ​ពាន Supercopa de Espana ក្រោយ​Barcelona បាន​រង​បរាជ័យ​នៅ​ជើង​ទី​១​ក្នុង​ផ្ទះ​កាល​ពី​យប់​មិញ​​ក្នុង​លទ្ធផល​ ៣-១។

សាកសួរ​ពី​ប្រកួត​ជើង​ទី​២ Valverde គិត​ថា Real Madrid អាច​នឹង​ឈ្នះ​ពាន​ ដោយ​សំអាង​ថា ស្ដេច​ស​មាន​គ្រាប់​បាល់​​អំណោយ​ផល​ជាង។ ប៉ុន្តែ​យ៉ាងណា​អ្នក​ចាត់​ការ​របស់ Barca រូប​នេះ​យល់​​ថា​ការ​ប្រកួត​យប់​មិញ​ ​កូន​ក្រុម​របស់​ខ្លួន​លេង​ល្អ ជាង​លទ្ធផល​​ដែល​បាន​បង្ហាញ។

ទោះ​បាត់បង់​ឱកាស​​នៅ​ប្រកួត​ដំបូង​ Valverde យល់​ថា លទ្ធផល​​​​តែងតែ​មាន​ការ​ប្រែប្រួល។ បុរស​វ័យ​៥៣​ឆ្នាំ​បាន​និយាយ​ពេល​ចប់​ការ​ប្រកួត​ថា៖ "ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ពួក​យើង​​លេង​មិន​​ដាច់​ឆ្ងាយ​ពី Real Madrid ពេក​ទេ ត្បិត​តារាង​​ពិន្ទុ​បង្ហាញ​ថា​​​ចាញ់​ក៏​ដោយ។ ពួក​គេ​រក​បាន​៣​គ្រាប់​ ប៉ុន្តែ​​វា​ទើប​តែ​ជា​ប្រកួត​ទី​មួយ ដែល​ពូក​យើង​បង្ហាញ​ទម្រង់​លេង​ល្អ​និង​មាន​ឱកាស​ច្រើន។

ក្រៅ​ពី​លើក​ទឹក​ចិត្ត​កូន​​ក្រុម​អតីត​អ្នក​ចាត់​ការ​ Athletic Bilbao ​ក៏​បាន​សរសើរ​​សមត្ថភាព​លេង​របស់ Real Madrid ដែល​ថា៖ "ពួក​គេ​ចាប់​ពូក​យើង​មួយ​ស្មើ​បាន​ល្អ​ បន្ទាប់​មក​ពួក​គេ​រក​បាន​គ្រាប់​ពួក​គ្រាប់​យ៉ាង​ល្អ និង​បន្ត​ជ័យជម្នះ ៣-១។ ពួក​គេ​មាន​ប្រព័ន្ធ​បម្រើ​កណ្ដាល​ល្អ ដែល​ធ្វើ​ឲ្យ​ការ​លេង​លើ​ទីលាន​របស់​ពួក​យើង​ពិបាក។ គ្រាប់​ទី​២​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ណាស់។ ពួក​យើង​អបអរ​ពួក​គេ ហើយ​ពួក​យើង​នឹង​ព្យាយាម​ពង្រឹង​នៅ​ប្រកួត​បន្ទាប់"៕​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ