សម​ឥត​ខ្ចោះ ៥​សន្លឹក​ពី​ ទេព បូព្រឹក្ស ក្នុង​ឈុត​របាំ​ក្ងោក​ប៉ៃលិន

  • 2017-08-15 01:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​តារា​ចម្រៀង​សម័យ​ ទេព បូព្រឹក្ស​ ហាក់​ងាយ​ទៅ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​ និង​ប្រពៃ​ណី​។ កន្លង​មក​ប្រិយមិត្ត​​ធ្លាប់​ភ្ញាក់​ផ្អើល​ម្ដង​ហើយ​បន្ទាប់​ពី​​តារា​ស្រី​រូប​នេះ​គ្រង​ឈុត​អប្សរា តែ​នៅ​ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ជូន​រូបភាព​នាង​ស្លៀក​ឈុត​របាំ​ក្ងោក​ប៉ៃលិន​វិញ​ម្ដង។

​មុន​នឹង​ទស្សនា Sabay សុំ​លើក​យក​ប្រវត្តិ​ខ្លះៗ​ទាក់​ទង​នឹង​របាំ​ខាង​លើ​នេះ៖

របាំ ​“​កោ្ង​ក​ប៉ៃលិន​”​ ជា​មរតក​របស់​​​ជន​ជាតិ​ភាគតិច​កូឡា​ ដែល​រស់​នៅ​តាម​តំបន់​ជួរ​ភ្នំ​យ៉ាត​ ក្រុងប៉ៃលិន ។ របាំ​នេះ​មាន​ការ​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ទៅ​នឹង​ជំនឿ​របស់​ខ្មែរ​ជំនាន់ដើម ដែល​មាន​ជំនឿ​ប្រហាក់​ប្រហែលគ្នា​នឹង​ប្រជាជន​ដទៃ​ទៀត​ក្នុង​ពិភពលោក ដូច​ជា​នៅ​ទ្វីប​អាហ្វ្រិក ទ្វីប​អាស៊ី ឬ​នៅ​ប្រទេស​អូស្ត្រាលី ជាដើម ដែល​មាន​ជំនឿ​ទៅលើ​អារក្ស​អ្នកតា ព្រៃភ្នំ។

តាម​ឯកសារ​​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​ នៃ​ក្រសួង​វប្បធម៌​និង​ វិចិត្រសិល្បៈ អំឡុង​ទសវត្សរ៍​ទី៦០ បាន​ឲ្យ​ដឹង​ថា ដើម​កំណើត​របស់​ "របាំ​ក្ងោក​ប៉ៃលិន"​ ដំបូង​ គឺ​មាន​តែ​កោ្ង​ក​ឈ្មោល​កាន់សីល​មួយ​មក​សម្ដែង​ប៉ុណ្ណោះ ដោយ​យក​តាម​សុបិន​រប​ស់បុ​ត្រី​ស្ដេច​កូឡា​ក្នុង​សម័យ​នោះ។ របាំមួយនេះ​​ត្រូវ​បានគេយកមក​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ​ ដូចជា​​បុណ្យចូលឆ្នាំ​ ពិធី​បន់ស្រន់​អារក្ស​អ្នកតា និង​លោកយាយ​យ៉ាត ទៅតាម​ដំណើរ​នៃ​ភូមិ​ស្រុក​របស់​ពួកគេ។

ងាក​មក​តារា​ស្រី​ដែល​ពូកែ​ខាង​ច្នៃ​ក្បាច់​រាំ​នេះ​វិញ នាង​ធ្លាប់​លើក​ឡើង​ថា​ខ្លួន​កំពុង​មាន​គម្រោង​ចេញ​បទ​ថ្មី​ជា​លាយ​ជា​របាំ​ប្រពៃណី និង​របាំ​បុរាណ។ មុននឹង​បាន​ស្នាដៃថ្មីរបស់​នាង តោះ​មក​ទស្សនា​រូប​ភាព​ស្អាត​បន្តិច​មើល៍៖

អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យដោយ ទេព បូព្រឹក្ស

អត្ថបទថ្មី