វិធី​គ្រប់គ្រង​ ​Histograms​ ​ដើម្បី​ថត​រូប​មិន​ឲ្យ​ភ្លឺ​ជ្រុល​ ​ឬ​ងងឹត​​ពេក

  • 2017-08-15 02:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ថតរូប​ដំបូង​ ​អ្វី​ដែល​មាន​សារប្រយោជន៍​សំខាន់​បំផុត​នោះ​គឺ​ការ​ចេះ​គ្រប់គ្រង​ ​Histogram​ ​ព្រោះ​វា​ជា​គំនូស​តាង​មួយ​នៃ​កម្រិត​រូបភាព​ដែល​ជួយ​ឲ្យ​អ្នក​អាច​ប៉ាន់ស្មាន​នូវ​តម្លៃ​ ​Exposure។

របៀប​ពិនិត្យ​មើល​ ​Histogram

វា​មាន​ភាព​ងាយស្រួល​នោះ​ទេ​ ​ដោយ​ពណ៌ខ្មៅ​នៅ​ខាងឆ្វេង​ ​ពណ៌ស​នៅ​ខាងស្ដាំ​ ​និង​គ្រប់​ ​Mid-tones​ ​នៅ​ចន្លោះ​។ ចំណុច​ដែល​សំខាន់​បំផុត​ដើម្បី​ដឹង​ពី​ ​Histogram​ ​គឺ​ ​Spike​ ​(រូប​សញ្ញា​ត្រីកោណ​ដូច​ធ្មេញ​រណា​) នៅ​ខាងស្ដាំ​ដែល​ក្បែរ​នឹង​គែម​ ​Graph។

វា​មាន​ន័យ​ថា​ ​ចំណែក​នៃ​រូបភាព​មាន​ ​Highlight​ ​ពណ៌​លេច​ឡើង​ ​ឬ​ពណ៌ស​ទាំងស្រុង។ បញ្ហា​ធំ​គឺ​ថា​តំបន់​ដែល​មាន​ពណ៌​លេច​ឡើង​ ​គ្មាន​ទិន្នន័យ​អ្វី​ទាំងអស់​ ​ដូច្នេះ​អ្នក​មិន​អាច​កែប្រែ​វា​ក្នុង​ពេល​ ​Post-processing​ ​តែ​គ្រាន់​អាច​កំណត់​បាន​ប្រសិនបើ​ ​Spike​ ​ប៉ះ​នឹង​គែម​ ​Graph។ ប្រសិនបើ​មាន​ ​Spike​ ​នៅ​គែម​ខាង​ឆ្វេង​ ​វា​មាន​ន័យ​ថា​ផ្នែក​របស់​រូបភាព​មាន​ពណ៌​ខ្មៅ​ទាំងស្រុង។

អ្នក​ប្រហែល​ជា​ចង់​ប្រើប្រាស់​ ​Exposure compensation​ ​ដើម្បី​កែប្រែ​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​ភ្លឺ​ល្អ​ ​ប៉ុន្តែ​ចងចាំ​ថា​មាន​ផ្នែក​ខ្លះ​នៃ​រូបភាព​ខ្មៅ​ទាំងស្រុង​ ​ជា​ពិសេស​សម្រាប់​ការ​ថត​ពេល​យប់​។ វា​មិន​មាន​លក្ខណៈ​ ​Histogram​ ​ដ៏​ឥត​ខ្ចោះ​នោះ​ទេ​ ​ដែល​គ្រាន់​តែ​ជា​តំណាង​គំរូ​នៃ​កម្រិត​ ​Tone​ ​ក្នុង​រូបភាព​របស់​អ្នក។ វា​អាស្រ័យ​លើ​អ្នក​ ​ជា​អ្នក​កែកុន​ដើម្បី​ធ្វើ​អ្វី​មួយ​លើ​ព័ត៌មាន​ទាំង​នេះ​។ ការ​មាន​នូវ​ ​Tone​ ​ពណ៌ខ្មៅ​ ​និង​ភ្លឺ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​។​ ​អ្នក​អាច​ពិនិត្យ​មើល​ ​Histograms​ ​លើ​ប្រភេទ​រូបភាព​ផ្សេងៗ​គ្នា​ទាំង​នេះ​៖

ឧទាហរណ៍​មួយ​ចំនួន​របស់​ ​Histogram

  • High Key Scene

ពេល​អ្នក​មាន​ ​Scene​ ​ដែល​ជា​ ​High Key​ ​វា​មាន​ ​Tone​ ​ភ្លឺ​ជា​ច្រើន​ ​ហើយ​មិន​មាន​ច្រើន​នោះ​ទេ​ចំពោះ​ ​Mid-tone​ ​ឬ​ពណ៌ខ្មៅ។ ពេល​អ្នក​ថតរូប​ ​Scene​ ​មួយ​ដែល​អ្នក​ចង់​ឲ្យ​ទៅ​ជា​ ​High​key  Histogram​ ​របស់​អ្នក​គួរ​តែ​រុញ​ឡើង​ទៅ​ផ្នែក​ខាងស្ដាំ​ ​ប៉ុន្តែ​មិន​មែន​ដល់​គែម​ខាងស្ដាំ​នោះ​ទេ​។ ប្រសិនបើ​អ្នក​ចង់​​ឲ្យ​ ​Scene​ ​ក្លាយ​ជា​ ​High key​ ​ប៉ុន្តែ​ ​Histogram​ ​បង្ហាញ​នូវ​ ​Mid-tone​ ​ជា​ច្រើន​ ​ដូច្នេះ​ពណ៌ស​ ​និង​ប្រែ​ជា​ពណ៌ប្រផេះ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ចង់​បាន។

  • Low Key Scene

Scene​ ​ដែល​ជា​ ​Low key​ ​មាន​ពណ៌ខ្មៅ​ ​ដែល​អ្នក​រំពឹង​ចង់​បាន​ពេល​ថត​ពេល​យប់​។ ក្នុង​ករណី​នេះ​ ​Histogram​ ​នឹង​រុញ​ឡើង​លើ​ទៅ​ខាងឆ្វេង។ អ្នក​ប្រហែល​ជា​មាន​ ​Spike​ ​នៅ​គែម​ខាងឆ្វេង​ដែល​បង្ហាញ​នូវ​ពណ៌​ខ្មៅ​។

  • High Contrast Scene

Scene​ ​ដែល​មាន​ពណ៌​ផ្ទុយ​ខ្ពស់​មាន​នូវ​ពណ៌ខ្មៅ​ច្រើន​ខ្លាំង​ ​និង​ ​Tone​ ​ភ្លឺ​ខ្លាំង។ ក្នុង​ករណី​នេះ​ ​Histogram​ ​នឹង​បង្ហាញ​ទិន្នន័យ​នៅ​ខាងឆ្វេង​ ​និង​ខាងស្ដាំ​ ​ហើយ​មាន​មិន​ច្រើន​នោះ​ទេ​នៅ​កណ្ដាល។

  • Low Contrast Scene

Scene​ ​ដែល​មាន​ពណ៌​ផ្ទុយ​ទាប​ ​មាន​ ​Mid-tone​ ​ជា​ច្រើន​ ​ហើយ​មួយ​ចំនួន​មាន​ ​Tone ភ្លឺ​ ​ហើយ​ ​Histogram​ ​មាន​រាង​ជា​កណ្ដឹង​។

សូម​បញ្ជាក់​ម្ដង​ទៀត​ ​វា​អាស្រ័យ​លើ​អ្នក​ក្នុង​ការ​ជ្រើសរើស​ធ្វើ​អ្វី​ជា​មួយ​នឹង​ព័ត៌មាន​ទាំងនេះ។ អ្នក​ត្រូវតែ​សម្រេច​ចិត្ត​ថា​តើ​ព័ត៌មាន​ក្នុង​ ​Graph​ ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ ​ឬ​ក៏​អត់។ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​នឹង​ ​Histogram​ ​ទេ​អ្នក​អាច​ប្រើប្រាស់​ ​Exposure compensation​ ​ដើម្បី​កែប្រែ​ ​Exposure ដោយ​ធ្វើ​ឲ្យ​រូបភាព​ងងឹត​ ​ឬ​ភ្លឺ​បាន។

  • ការ​យល់​អំពី​ពណ៌ Histogram

អ្នក​ប្រហែល​ជា​ឃើញ​នូវ​ឧទាហរណ៍​ខាងលើ​អំពី​ ​Histogram​ ​ដែល​មិន​គ្រាន់តែ​បង្ហាញ​ ​Tone​ ​ជា​លក្ខណៈ​ ​Grayscale​ ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​បង្ហាញ​អ្នក​នូវ​ពណ៌​ជា​ច្រើន​ផង​ដែរ​។  វា​ងាយស្រួល​ដែល​មាន​ពណ៌​លេចធ្លោ​ ​ប្រសិនបើ​មាន​ពណ៌​ជាក់លាក់​ដែល​ភ្លឺ​ខ្លាំង​ក្នុង​ ​Scene។ ពេល​ខ្លះ​ពណ៌​នឹង​ក្លាយ​ជា​ ​Saturate​ ​(លក្ខណៈ​ប្រែ​ពណ៌​)​ ​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​លម្អិត​ ​ដែល​ជា​ធម្មតា​កើតឡើង​ជា​មួយ​នឹង​ផ្កា​ពណ៌ក្រហម​។ អ្នក​អាច​មាន​ពណ៌​ ​Desaturate​ ​ស្រាល​ក្រោយ​ដំណើរការ​ថត​ ​ដើម្បី​ទាញ​មក​វិញ​នូវ​ភាព​លម្អិត​មួយ​ចំនួន​ក្នុង​ប្រភេទ​ផ្កា​ ​Petals។ Histogram​ ​ខាងលើ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ក្នុង​ ​Tone​ ​ពណ៌ក្រហម​ភ្លឺ​ឡើង​។

  • ពេល​ណា​ប្រើប្រាស់ Histogram?

អ្នក​អាច​ប្រើប្រាស់​ ​Histogram​ ​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ ​Live View​ ​ដើម្បី​ពិនិត្យ​មើល​វា​មុន​នឹង​អ្នក​ផលិត​រូបភាព​ ​ហើយ​ក៏​អាច​ពិនិត្យ​មើល​វា​ក្រោយ​ពេល​អ្នក​ពិនិត្យ​រូបភាព​លើ​អេក្រង់​ ​LCD។ វា​សំខាន់​ដែល​អ្នក​ប្រើប្រាស់​ ​Histogram​ ​ដើម្បី​ត្រួត​ពិនិត្យ​ ​Exposure​ ​តែ​កុំ​ពឹង​ផ្អែក​លើ​ ​LCD​ ​ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នូវ​ព័ត៌មាន​អំពី​ ​Exposure។​ ​វា​មាន​លក្ខណៈ​ល្អ​សម្រាប់​ត្រួត​ពិនិត្យ​ ​Composition​ ​និង​ ​Focus​ ​ប៉ុន្តែ​មិនមែន​ ​Exposure​ ​ពីព្រោះ​ភាព​ភ្លឺ​លើ​អេក្រង់​ ​LCD​ ​មិនមែន​បញ្ជាក់​ទាំងស្រុង​លើ​ភាព​ភ្លឺ​នៃ​រូបភាព​របស់​អ្នក​នោះ​ទេ។

ឧទាហរណ៍​ ​៖​ ​អ្នក​អាច​បន្ថែម​ពន្លឺ​លើ​វា​ ​ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​វា​កាន់​តែ​ងាយស្រួល​នៅ​ខាងក្រោយ​ ​ពេល​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ ​(ថ្ងៃ​ត្រង់)​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ផ្លាស់ប្ដូរ​ភាព​ភ្លឺ​ម្ដង​ទៀត​ ​ហើយ​អ្នក​ពិនិត្យ​មើល​វា​ពេល​យប់​ ​រូបភាព​របស់​អ្នក​នឹង​កាន់​ភ្លឺ​ខ្លាំង។ Histogram​ ​ក៏​អាច​មើល​ឃើញ​កំឡុង​ពេល​ក្រោយ​ដំណើរការ​ថត​ ​រូបភាព​របស់​អ្នក។ អ្នក​អាច​ប្រើប្រាស់​វា​ដើម្បី​ពិនិត្យ​មើល​ការ​កែប្រែ​ដែល​ត្រូវ​ការ​ក្នុង​ការ​បង្កើត​ ​និង​ធានា​ថា​អ្នក​មិន​បង្កើត​តំបន់​នោះ​ភ្លឺ​ពេក​ ​ឬ​ខ្មៅ​ពេក​កំឡុង​ពេល​ដំណើរការ​រូបភាព​របស់​អ្នក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Digital Photography School   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី