Watchralak៖​ គួរ​ឲ្យ​ស្ដាយ​ចង់​សងសឹក​ជា​មួយ​ បឺត​ ខាំ​ តែ​គេ​ឈប់​ប្រកួត​បាត់​ហើយ

  • 2017-08-15 06:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​​មកពី​ប្រទេសថៃ​ដែល​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​កម្ពុជា​កន្លង​មក​នេះ​ Watchralek Or kwanmueng​ ថា​គេ​ចង់​ប្រកួត​សងសឹក​ជា​មួយ​អ្នក​ប្រដាល់​សំបូរ​ស្នៀត​ បឺត​ ខាំ​ ប៉ុន្តែ​គួ​ឲ្យ​ស្ដាយ​នោះ​គឺ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ឈប់​ឡើង​ប្រកួត​ទៀត​ហើយ។​

កីឡាករ​ Watchralak

កីឡាករ​ Watchralak​ ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​កីឡាករ​នៅ​កម្ពុជា​អ្នក​ណា​ក៏​គេ​អាច​ប្រកួត​ជា​មួយ​បាន​ដែរ​ មិន​ថា​អ្នក​ខ្លាំង​ឬ​អ្នក​ខ្សោយ​នេះ​ទេ​ គឺ​អាច​ប្រកួត​បាន​ទាំង​អស់។​ ចំពោះ​ការ​ប្រកួត​ដែល​ខ្លួន​ចាប់​អារម្មណ៍​ជាង​គេ​នា​ពេល​កន្លង​មក​នោះ​មាន​ដូច​ជា​ការ​ប៉ះ​ជា​មួយ​កីឡាករ​ មឿន​ សុភា​ និង​ បឺត​ ខាំ។​ បើ​និយាយ​ថា​ចង់​ប្រកួត​ជា​មួយ​កីឡាករ​រូប​ណា​ម្ដង​ទៀត​នោះ​ គឺ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ម្នាក់​នេះ​ចង់​ឡើង​សងសឹក​ជា​មួយ​ បឺត​ ខាំ​ ព្រោះ​ខ្លួន​ធ្លាប់​ចាញ់​កីឡាករ​កម្ពុជា​រូប​នេះ​នា​ពេល​កន្លង​មក។​

កីឡាករ បឺត ខាំ

អ្នក​ប្រដាល់​ដែល​មាន​ថ្វី​ដៃ​ខាង​លើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បាន​ជា​គេ​ចាប់​អារម្មណ៍​លើ​កីឡាករ​ បឺត​ ខាំ​ នោះ​ដោយ​សារ​តែ​ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​គេ​មាន​ថ្វីដៃ​ល្អ​ ឆ្មក់​កណ្ដាប់ដៃ​លឿន​ និង​វ៉ៃ​ចេញ​ដោយ​ក្បាច់​តែ​ម្ដង​(កីឡាករ​វ៉ៃ​ក្បាច)។​ តែ​វា​ពិត​ជា​ស្ដាយ​ដែល​កីឡាករ​រូប​នេះ​ឈប់​ឡើង​ប្រកួត​ហើយ។​

Watchralek និងអ្នកគាំទ្រ

Watchralek Or kwanmueng​ ជា​ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើន​លើក​មក​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា​ជា​ច្រើន​នាក់​ និង​ពេល​ថ្មីៗ​នេះ​ទើប​បន្ត​ឈ្នះ​កីឡាករ​ Manuel​ ដោយ​ពិន្ទុ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​