រដូវ​កាល​ក្រោយ​ក្លឹប​នៅ​ BPLចង់​ឲ្យ​ទីផ្សារ​ដោះដូរ​បិទ​មុន​ពេល​រដូវ​កាល​ចាប់​ផ្ដើម

  • 2017-08-15 10:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ ​Premier League កំពុង​រៀបចំ​ស្នើ​អនុវត្តន៍​​​ផែនការ​​ថ្មី​នៃ​​កាលបរិច្ឆេទ​ការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​នៅ​រដូកាល​ក្រោយ ដោយ​ចង់​ឲ្យ​ទីផ្សារ​មួយ​នេះ​បិទ​​មុន​រដូវ​កាល​ចាប់​ផ្ដើម។ ​

សំណើ​នេះ​នឹង​ដាក់​ចូល​ក្នុង​​របៀបវារៈ​​ក្នុង​​ការ​ប្រជុំ​របស់​ប្រធាន​ក្លឹប​ទាំង​អស់​នៅ​ខែ​ក្រោយដើម្បី​បោះឆ្នោត​ ស្រប​ពេល​​​អ្នក​ចាត់​ការ​ក្លឹប​ភាគ​ច្រើន​កំពុង​គាំទ្រ​គំនិត​នេះ។ លោក Paul Clement ​អ្នក​ចាត់ការ​ក្លឹបSwansea City បាន​និយាយ​ថា៖ "ប្រសិន​ជា​ទីផ្សារ​បិទ​មុន​រដូវ​កាល​ចាប់​ផ្ដើម​ ពួក​យើង​​អាច​រៀបចំ​​ក្រុម​​បាន​ល្អ។ ភាគ​ច្រើន​នៃ​ក្លឹប​ទាំង​អស់​ពេញ​ចិត្ត​គំនិត​នេះ។ វា​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ​​​ បច្ចុប្បន្ន​​​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​ក៏​ដូច​លីគ​ធំ​ៗ​ដទៃ​​ដែរ​ ពោល​គឺ​​បិទ​នៅ​ថ្ងៃ​ទី ៣១​ ខែ សីហា។ យ៉ាងណាក្ដី ប្រសិន​ជា​គោលការណ៍​ថ្មី​នេះ​​បោះឆ្នោត​ទទួល​ស្គាល់​ ក្លឹប​​នៅ​បណ្ដា​លីគ​ផ្សេង​ៗ​ដូច​ជា​នៅ​អេស្ប៉ាញ​ និង​អ៊ីតាលី​នៅ​តែ​អាច​​ទិញ​កីឡាករ​នៅ ​Premier League រហូត​ដល់​ថ្ងៃ​​ទីផ្សារ​ដោះដូរ​របស់​ពួក​គេ​បិទ៕

លោក Paul Clement

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ