រកឃើញផ្នូរបុរាណ៣ អាយុកាលជាង២០០០ឆ្នាំ នៅអេហ្ស៊ីប

  • 2017-08-16 02:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​បុរាណ​វិទូ បាន​រក​ឃើញ​ផ្នូរ​បុរាណ​ចំនួន ៣ ដែល​មាន​អាយុ​កាល​ប្រហែល ២ ០០០ ឆ្នាំ នៅ​ភាគ​ខាងត្បូង​ប្រទេស​អេហ្ស៊ីប។

ផ្នូរ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​កន្លែង​បញ្ចុះ​សព នៅ​តំបន់ Al-Kamin al-Sahrawi ក្នុង​ខេត្ត Minya ភាគ​ខាងត្បូង​ទីក្រុង Cairo។ ពួក​វា​បាន​ផ្ទុក​នូវ​ថ្ម​មឈូស និង បំណែក​ដី​ឥដ្ឋ​ផ្សេងៗ​គ្នា។

ក្រសួង​វត្ថុ​បុរាណ​របស់​អេហ្ស៊ីប បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា តំបន់​នោះ​គឺ​ជា​កន្លែង​បញ្ចុះ​សព​ដ៏​អស្ចារ្យ​មួយ ដែល​មាន​អាយុកាល​យូរ​ណាស់​មក​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ ផ្នូរ​មួយ​ក្នុង​ចំណោម​នោះ មាន​ផ្ទុក​នូវ​ថ្ម​មឈូស ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ចេញ​ជា​មុខ​មនុស្ស​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ គេ​ក៏​បាន​រក​ឃើញ​រណ្ដៅ​បញ្ចុះ​សព​ចំនួន ៦ ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​កូន​ក្មេង​តូច​មួយ​ផង​ដែរ។

លោក Ali al-Bakry ប្រធាន​ផ្នែក​បេសកកម្ម​នេះ​បាន​និយាយ​ថា ផ្នូរ​មួយ​ក្នុង​ចំណោម​ផ្នូរ​ទាំង​នោះ មាន​ផ្ទុក​ឆ្អឹង ដែល​គេ​ជឿ​ថា​ជា​របស់ បុរស ស្ត្រី និង កុមារ ដែល​មាន​អាយុ​ខុស​គ្នា៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង