គម្រោងថ្មីបុរីជប៉ុនវីឡាសរុបជាង៥០០ ជិតគម្រោងអ៊ីអន២ បានមកដល់ហើយ

  • 2017-08-17 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង ពិសេសទី៣ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ ជាគម្រោងដែលបង្កើតឡើងដោយម្ចាស់អភិវឌ្ឍគម្រោងជប៉ុនមានបទពិសោធន៍ប្រមាណ ២០ឆ្នាំ បាន​មក​ដល់​ហើយ ព្រមទាំងមានការគ្រប់គ្រងដោយវិស្វករជំនាញៗពីប្រទេសជប៉ុន និងវិស្វករក្នុងប្រទេស ដោយគម្រោងនេះស្ថិតនៅក្នុងចំណោមតំបន់អភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ។

គម្រោងនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍឆាប់រហ័ស មានកំណើនប្រជាជនច្រើន និងស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ដោយមានចម្ងាយត្រឹមតែ១គីឡូម៉ែត្រពីមហាវិថីហាណូយ ចម្ងាយ៣គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអន២ ផ្សារម៉ាក្រូ និងកន្លែងដ៏មានសក្ដានុពលជាច្រើនទៀតផងដែរ។

ស្ថិតនៅលើផ្ទៃដី៧ហិចតា មានផ្ទះសរុប៥០២ គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ រួមមានជាប្រភេទផ្ទះហាង (A&B), វីឡាកូនកាត់ (A&B), ធ្វីនវីឡា, ជេកវីឡា, ឃ្វីនវីឡា និងឃីងវីឡា។ រឹតតែពិសេសទៅទៀតនោះ គម្រោងនេះអមទៅដោយធម្មជាតិបៃតង តាមបែបជីវិតរស់នៅប្រកបដោយភាពទាន់សម័យ សម្បូរទៅដោយគ្រឿងបរិក្ខារដ៏សម្បូរបែបក្នុងគម្រោងដូចជា អាងហែលទឹកមនុស្សធំ អាងហែលទឹកកូនក្មេង កន្លែងក្មេងលេង ហាងកាហ្វេ មីនីម៉ាត កន្លែងហាត់ប្រាណ កន្លែងវាយសី និងសេវាកម្មរថយន្តទៅកាន់ផ្សារទំនើបអ៊ីអន២ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកន្លែងផ្សេងៗទៀត។

ក្រៅពីទីតាំងល្អ គម្រោងនេះជាស្ថាបត្យកម្មដ៏ល្អឯកដែលបានរចនាឡើងដោយ ស្ថាបត្យករជនជាតិជប៉ុនលោក Hisaya Sugiyama។ គម្រោងនេះមានច្រើនជម្រើសសម្រាប់ជ្រើសរើស ដែលមានចាប់ពីលីងវីឡាបីជាន់ រហូតដល់ ឃីងវីឡា។ លើសពីនេះទៅទៀត អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គម្រោងដែលមានការអនុញ្ញាត និងទទួលបានអាជ្ញាប័ណ្ណស្របច្បាប់មុនពេលចាប់ផ្ដើមដំណើរលក់។

ជាជម្រើសល្អសម្រាប់ការរស់នៅ ដែលសម្បូរទៅដោយគ្រឿងបរិក្ខារនៅជិតលោកអ្នកបង្កើយ។ នៅចាំអ្វីទៀត? សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ០២៣ ៩០០ ៦៦១/ ០២៣ ៩០០ ២០១ ឫចូលទៅកាន់ Facebook Page: www.facebook.com/CreedCambodia ទស្សនាវីដេអូគម្រោងតាមរយៈhttps://www.facebook.com/CreedCambodia/videos/664839997058843/ ARATA Garden Residences! និមិត្តសញ្ញាថ្មីនៃប្រណិតភាពជីវិត សូមទំនាក់ទំនងទូរសព្ទលេខ 023 900 661/ 023 901 201/ 023 900 771 ឬចូលទៅកាន់ផេកហ្វេសប៊ុក Creed Cambodia ARATA Garden Residences និមិត្តសញ្ញាថ្មីនៃប្រណិតភាពជីវិត!

ដោយ៖ ថា ម៉ាលីដា