ដំណឹង​ល្អ! ប្រជាពលរដ្ឋ​ធ្លាប់​បាត់​ម៉ូតូ អាច​ទាក់ទង​ទៅ​សាលា​ខណ្ឌ​ទាំង​១២​បាន

  • 2017-08-16 06:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០១៧​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ទួល​គោក​ ចាប់​ផ្ដើម​ចុះ​ឆែក​ទីតាំង​កុង​ស៊ី​បញ្ចាំ​ខុស​ច្បាប់​ហើយ។ ដូច្នេះ​ប្រជាពលរដ្ឋ​ធ្លាប់​បាត់​ម៉ូតូ​អាច​ទៅ​សាលា​ខណ្ឌ​បាន ដើម្បី​ស្វែង​រកត្រឡប់មកវិញ។ ដោយ​ឡែក​ខណ្ឌ​ផ្សេង​ទៀត​នឹង​ត្រូវ​ចុះ​ឆែក​ជា​បន្ត​បន្ទាប់​ទៀត។

គួរ​ជម្រាប​ជូន​ថា ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨​ សីហា ​ឆ្នាំ២០១៧​ ដើម្បី​ធ្វើ​ការ​ចុះ​​ត្រួត​ពិនិត្យ​ទៅ​លើ​ទី​តាំង​កុង​ស៊ី​បញ្ចាំ​ខុស​ច្បាប់​ឲ្យ​បិទ​ទ្វារ។ ឯកឧត្ដម​លើក​ឡើង​ថា ដោយ​សារ​តែ​មាន​ទី​​តាំង​បញ្ចាំ​ច្រើន​ពេក ទើប​​ក្រុម ចោរ​លួច ចោរ ប្លន់​ មិន​​ខ្លាច​​នឹង​​ធ្វើ​​សកម្ម​ភាព​ព្រោះ​​ម្ចាស់​​កុង​​ស៊ី​​បញ្ចាំ ​​មិន​​បាច់​​តម្រូវ​​ឲ្យ​​មាន​ឯក​​សារ​​បញ្ជាក់​​ម្ចាស់​​ទ្រព្យ និង​​អាច​​និយាយ​បាន​​ថា កុង​​ស៊ី​បញ្ចាំ​​ខ្លះ​​រក​​ស៊ី​​ទិញ​​ផល​ពី ចោរ​កម្ម ។

​ឯកឧត្ដម បាន​បញ្ជាក់​ថា ចំពោះ​​កុង​ស៊ី​​បញ្ចាំ​​ដែល​​គ្មាន​​ច្បាប់ អាជ្ញា​ធរ​​ខណ្ឌ​​ត្រូវ​​ណែ​នាំ​​ឲ្យ​​ម្ចាស់​​ទី​​តាំង​​នោះ​​បញ្ឈប់ ឬ​​បិទ​​កុង​​ស៊ី​បញ្ចាំ​​ហើយ​​សុំ​​ច្បាប់​​ជា​​ថ្មី ។ ​ក្នុង​​ករណី​​ម្ចាស់​​ទី​តាំង​​មិន​​អនុ​វត្ត​​តាម អាជ្ញា​ធរ​​ត្រូវ​​មាន​​វិធាន​​ការ​រដ្ឋ​បាល​​បិទ​​ទី​​តាំង​​នោះ​​តែ​​ម្តង ។ យ៉ាង​ណា​មិ ញ​ប្រជា​ពលរដ្ឋ​ក៏​រង់​ចាំ​មើល​ថា លិទ្ធ​ផល​វា​ទៅ​ជា​យ៉ាង​ណា ៕

អត្ថបទ៖ វឌ្ឍនៈ