​ឡៅ ចិត្រា ទប់​ជាប់​​អត់​បើ​សិន​ប៉ះ​ជើង​ខ្លាំង​​ម៉ាឡេស៊ី​​រូប​នេះ​នៅ​ស៊ីហ្គេម

  • 2017-08-16 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា ឡៅ ចិត្រា ​នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នា​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៧​​ក្នុង​ប្រភេទ​ទម្រន់​ ៥៤-៥៧ គីឡូក្រាម។ ​

ឡៅ ចិត្រ្តា

​សម្រាប់​កីឡាករ​របស់​ម្ចាស់​ផ្ទះ AIN BIN KAMARRUDIN ​រូប​នេះ​មិន​ទាន់​ដឹង​ថា​នឹង​​ប៉ះ​ ឡៅ ចិត្រា ឬ​យ៉ាង​ណា​នោះ​ទេ​​ ដោយ​សារ​កីឡាករ​​ដែល​មក​ពី ៨​ប្រទេស​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​នា​ថ្ងៃ​ប្រកួត​ចាប់​ផ្ដើម។ ​ទោះ​ជា​បែប​នេះ​ក្ដី​ជើង​ខ្លាំង​របស់​ម្ចាស់​ផ្ទះ​រូប​នេះ​គឺ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​​ជា​មួយ​ ឡៅ ចិត្រា ​ដែរ ​ដែល​អាច​នឹង​ប៉ះ​គ្នា​​ផង​ដែរ។

AIN BIN KAMARRUDIN (ខៀវ)

​កីឡាករ​ដែល​ចូល​រួម​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៤-៥៧ នេះ​មាន ៨​ប្រទេស​​ចូល​រួម​​គឺ កម្ពុជា (ឡៅ ចិត្រា) ថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម សិង្ហបុរី និង​ម្ចាស់​ផ្ទះ ម៉ាឡេស៊ី៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

វីដេអូ ដែល Ain Kamarudin ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​កន្លង​មក​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​