នាយ ចឺម បង្ហើប​រឿង​​ប្រឡង​បាក់ឌុប​ ២០១៧

  • 2017-08-16 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ ២០១៦ កន្លង​ទៅ​នាយ​ ចឺម បាន​អាក់ខាន​​ការ​ប្រឡង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ​ម្ដង​រួច​មក​ហើយ​។ ចុះ​សម្រាប់​ឆ្នាំ​នេះ​វិញ​តារា​កំប្លែង និង​ចម្រៀង​​ខាង​លើ​នេះ​បាន​ទៅ​ប្រឡង​អត់​?

ជុំ​វិញ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះដឹង​ទូទៅ​ សម្រាប់​ឆ្នាំ​ ២០១៧ នាយ ចឺម បាន​ប្រាប់​ Sabay ថា​ នាយ​ប្រហែល​ជា​មិន​បាន​ទៅ​ប្រឡង​ដូច​ឆ្នាំ​មុន​ទៀត​ហើយ​ ដោយ​សារ​តែ​មិន​បាន​ត្រៀមខ្លួន​​។ បើ​សិន​ជា​មិន​បាន​ចូល​រួម​ប្រឡង​លើក​នេះ​នាយ​ នឹង​លើក​ទៅ​ឆ្នាំ​ក្រោយ​ទៀត​។

ម្ចាស់​បទ​"អ្នក​អត់​សង្សារ​លើក​ដៃ​" បន្ថែម​ថា៖" ទោះ​បី​ជា​យ៉ាង​ណា​ ខ្ញុំ​ត្រូវ​តែ​យក​សញ្ញា​ប័ត្រ​បាក់​ឌុប​ ឲ្យ​បាន​បង​ បើ​ឆ្នាំ​នេះ​មិន​បាន​ប្រឡង​ ខ្ញុំ​នឹង​លើក​ទៅ​ឆ្នាំ​ក្រោយ​ទៀត​ ព្រោះ​សញ្ញា​ប័ត្រ​បាក់ឌុប​ សំខាន់​ខ្លាំង​ណាស់​"។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញ​វិជ្ជា​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​​មាន​រយៈ​ពេល​២ ថ្ងៃ​ (ថ្ងៃ​ទី ២១ – ២២ ខែ​ សីហា ខាង​មុខ​នេះ) មាន​បេក្ខជន​ទាំង​អស់​សរុប​ចំនួន ១០៣ ១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ មណ្ឌល ចែក​ចេញ​ជា ៤ ១៥៥ បន្ទប់ ទូទាំង​ប្រទេស ៕​​​​​

ចុចអាន៖រឿង​រ៉ាវ​ទាក់​ទង នាយ ចឺម

អត្ថបទ៖ ឆុង ស៊ីណាន