អស្ចារ្យ! ផ្សារ​ទំនើប​សូរិយា​ ចែក​ប័ណ្ណ​ទិញ​ទំនិញ ​ដោយ​ឥតគិតថ្លៃ​

  • 2017-08-16 08:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃទី​ ១៥ ខែ​សីហា​នេះ​តទៅ ផ្សារ​ទំនើប សូរិយា សេន​ធ័​រ ភ័ន​ធ៍ (​ផ្សារ​ទំនើប​សូរិយា​) នឹង​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដោយ​ឥតគិតថ្លៃ​ ដែល​មាន​តម្លៃ​ស្មើនឹង​១០% ​នៃ​រាល់​ការ​ចំណាយ​របស់​អតិ​ថិ​ជន​។

ដើម្បី​ទទួល​ប័ណ្ណ​នេះ អតិថិជន​គ្រាន់តែ​ចំ​ណាយ​ជា​អប្ប​បរិ​មា​ត្រឹម​១០​ដុល្លារ ទៅលើ​ការ​ជាវ​ទំនិញ រឺ​ញ៉ាំ​អាហារ​នៅ​ក្នុង​ផ្សារ​ទំ​នើ​ប សូរិយា សេន​ធ័​រ ភ័ន​ធ៍ (​ផ្សារ​ទំនើប​សូរិយា​) រួច​យក​វិក្កយបត្រ​មក​ប្ដូរ​នៅ​បញ្ជរ​ព័ត៌មាន​ដែល​មាន​ទីតាំង​នៅ​ជិត​ច្រក​ទ្វារ​ធំ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ទិញ​ទំនិញ​១​ដុល្លារ​ដែល​ស្មើនឹង​១០%​ភ្លាមៗ​។

ទន្ទឹមគ្នា​នេះ អតិ​ថិ​ជន​នឹង​សប្បាយរីករាយ​នឹង​ការ​ជាវ​ទំនិញ​ម៉ាក​ល្បីៗ​ទើប​មកដល់​ថ្មី គុណភាព​ខ្ពស់ ដែល​បញ្ចុះ​តម្លៃ​រហូតដល់​ ៧០% ​ស្ទើរ​គ្រប់​មុខ​ទំ​និ​ញ ដើម្បី​អបអរសាទរ​ដល់​ការ​បើក​សម្ពោធ​នៃ​ផ្សារ​ទំនើប សូរិយា សេន​ធ័​រ ភ័ន​ធ៍ (​ផ្សារ​ទំនើប​សូរិយា​) នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែ​រថា កម្មវិធី​លក់​​បញ្ចុះ​តម្លៃ "Big Bag Sale" ត្រូវ​បាន​រៀបចំ​ដោយ ផ្សារ​ទំនើប សូរិយា សេន​ធ័​រ ភ័ន​ធ៍ (​ផ្សារ​ទំនើប​សូរិយា​) ក្រោម​ការឧបត្ថម្ភ​ធំ​ដោយ Kfour Group Ice Watch Elianto Rhythm, Canon, Sabay និង​វិទ្យុ VAYO​។​

ព័ត៌មាន​បន្ថែម​សូម​ទំ​នាក់​ទំនង​៖

  • ទូរ​សព្ទ​លេខ 070 888 934

  • គេហ​ទំព័រ facebook: Sorya Center Point

អត្ថបទ៖ ប៊ិន ប៊ុណ្ណា