Insight Tech នឹង​តម្រង់​ទិស​លើ មុខវិជ្ជា​បច្ចេកវិទ្យា​សម្រាប់​សិស្ស វិទ្យាល័យ​

  • 2017-08-16 09:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត​នឹង​រៀ​ប​ចំ សិក្ខាសាលា Insight Tech ប្រព្រឹត្តិ​ឡើង​នា​ថ្ងៃទី ២៦ សីហា ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់ ម៉ោង​១២​ថ្ងៃត្រង់ ខាងមុខ​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​ជា​-​ជប៉ុន CJCC ដែល​មាន​ទីតាំង​នៅ​ក្នុង​វិទ្យាស្ថាន​វិទ្យាស្ថាន​ភាសាបរទេស​។ ​

​Insight Tech ជា​សិក្ខាសាលា​ទាក់ទង​នឹង​អាជីព​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដើម្បី​ឲ្យ​យុវជន​ខ្មែរ​បាន​យល់​កាន់តែ​ច្បាស់​ពី​បច្ចេកវិទ្យា រួម​នឹង​បង្ហាញ​ពួកគេ ពី​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ចំណេះ​ដឹង​ដ៏​សំ​ខាន់​ជាច្រើន​សម្រាប់​អនុវត្ត​ប្រចាំថ្ងៃ​។

​ មិន​តែ​ប៉ុណ្ណោះ ​វាគ្មិន​បួន​វិ​ស័​យ​សំ​ខាន់ៗ​ក្នុង​បច្ចេកវិទ្យា នឹង​រួមមាន​ការ​បង្កើត​វិបសាយ (Web Development) ការ​បង្កើត​ល្បែង​កម្សាន្ត​ ឬ​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដៃ​ចល័ត (Mobile Game/AppDevelopment) វិស្វកម្ម​បណ្ដាញ​ទំនាក់ទំនង (Network Development) និង ការ​បង្កើត​កម្មវិធី (Programming) សម្រាប់ សិស្សានុសិស្ស​ក្នុង​កម្រិត​វិទ្យាល័យ និង​និស្សិត​ឆ្នាំ​ទី ​១ ជួយ​តម្រង់​ទិស និង​ការសម្រេចចិត្ត លើ​មុខវិជ្ជា ច្បាស់លាស់​។ ​

​លោក ជា សាន អ្នក​រៀបចំ​សិក្ខាសាលា Insight Tech បាន​រៀបរាប់​ថា​៖ «ជាទូទៅ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ IT វា​ផ្ដល់​ឱកាស​ឱ្យ​យើង​ច្រើន​ក្នុង​ផ្នែក​បច្ចេកវិទ្យា ព្រោះ​ឥលូវ​វា​ជា​យុគ​សម័យ​នៃ​ព័ត៌មាន ទាក់ទង​នឹង​បច្ចេកវិទ្យា បាន​ន័យ​ថា​អ្នកណា​ដែល​ចេះ​បច្ចេកវិទ្យា​គឺ​គាត់​មាន​ប្រៀប ដូច​កាល​សម័យ​ដើម​ចេះ​អង់គ្លេស​អីចឹង!​"​។

​ ​លោក​បន្ត​ថា​៖ "​បើ​យើង​ចេះ​ជំនាញ​បច្ចេកវិទ្យា​ហើយ​យើង​ចេះ​ភាសា​អង់គ្លេស​តិច​តួច​ទៀ​ត ឱកាស​ដែល​យើង​ក្នុង​ការ​រក​ការងារ​បាន ​គឺ​មាន​ច្រើន​។​ មិន​ថា​យើង​ធ្វើការ​នៅ​ផ្នែក​ណា​ទេ យើង​សុទ្ធតែ​អាច​មាន​ឱកាស​រក​ការងារ ឬ​ពង្រឹង​អាជីព​ការ​ងារ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​"​។

​ ​​ព័ត៏​មាន​បន្ថែម និង​ការ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា លោក​អ្នក​អាច​ចុច​ Link ខាងក្រោម៖

Facebook Insight Tech

ដៃគូសហការ