ឡូយ​កប់​​! Ford Ranger លក់​ដាច់​​ជាង​គេ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

  • 2017-08-16 10:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pick-up Ford Ranger ជា​រថយន្ត​មាន​ប្រជាប្រិយភាព និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ពាក់​កណ្ដាល​២០១៧ នេះ តួលេខ​នៃ​ការ​លក់​រថយន្ត Ford Ranger បាន​កើន​ឡើង​រហូត​ដល់ ២១% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦ ហើយ​ជាប់​ជា​រថយន្ត​លក់​ដាច់​បំផុត​នៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូដេលីដូនី និង​នូវែលហ្សេឡង់។

លោក Mark Ovenden អនុ​ប្រធាន​ផ្នែក​លក់​ទីផ្សារ និង​សេវាកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយ​ថា៖ "តម្រូវ​ការ​អតិថិជន​ចំពោះ​រថយន្ត Ford Ranger បន្ត​កើន​ឡើង​ជានិច្ច ព្រោះ​ពួក​គេ​ចង់​បាន​រថយន្ត​ដែល​អាច​ប្រើ​បាន​សម្រាប់​ការងារ និង​ការ​កម្សាន្ត​ផង​ដែរ"។

លោក​បាន​បន្ត​ទៀត​ថា​៖ "ដោយ​សារ​រថយន្ត Ford Ranger បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​លើស​រថយន្ត Pickup ដទៃ ការ​រចនា​រូបរាង​ថ្មី សន្សំ​សំចៃ​ប្រេង និង​ផ្ដល់​ផាសុកភាព​ខ្ពស់ ទាំង​នេះ​ជា​អ្វី​ដែល​អតិថិជន​ចង់​បាន ហើយ​យើង​ក៏​រំពឹង​ថា​អត្រា​ការ​លក់​នឹង​បន្ត​កើន​ឡើង​នា​ឆ្នាំ​បន្ទាប់ៗ​ទៀត​ដែរ"។

អត្រា​នៃ​ការ​លក់​រថយន្ត Ford Ranger ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ដូចជា៖

  • អូស្ត្រាលី ក្នុង​ឆមាស​ទី​មួយ​លក់​បាន​កើន​ឡើង​ជិត ១៩%
  • នូវែលហ្សេឡង់ លក់​បាន​កើន​ឡើង​ដល់ ២៤% ក្នុង​ពាក់​កណ្ដាល​ឆ្នាំ២០១៧
  • ថៃ ឡើង​រហូត​ដល់ ៥១% និង​មាន​ចំណែក​ទីផ្សារ ១១,៧ %
  • ហ្វីលីពីន លក់​កើន ១៦% និង​មាន​ចំណែក ២៥% នៃ​ទីផ្សារ​រថយន្ត Pickup ទាំង​មូល
  • វៀតណាម នាំ​មុខ​ទីផ្សារ​រថយន្ត Pickup ៤ ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ កើន​ឡើង​ជិត ២% និង​មាន​ចំណែក​ទីផ្សារ ៥៧%
  • តៃវ៉ាន់ កើន​ឡើង ២៩% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

ដោយ៖ វិទូ