ចង់​ឲ្យ​ក្រុមហ៊ុនរីកចម្រើន កុំរំលង​សិក្ខាសាលា​នេះ ព្រោះ...

  • 2017-08-17 02:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​កត្តា​អ្វី​ដែល​ក្រុមហ៊ុន​ទើប​ធ្វើ​អាជីវកម្ម​ថ្មី​អាច​រីក​ចម្រើន​បាន​រហ័ស​? ហើយ​អ្វី​ជា​ដើមទុន​ចម្បង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​? តើ​យុទ្ធសាស្ត្រ​អ្វី​ដែរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​រីក​ចំរើន​ខ្លាំង​ទៅមុខ​? តើ​យុទ្ធសាស្ត្រ​និង​ តិកនិក​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ជ្រៀតចូល​ក្នុង​ទីផ្សារ​បាន​រហ័ស​?

​ក្នុង​ន័យ​ផ្ដល់​ជា​ការ​ចែករំលែក​បទពិសោធន៍​ក៏ដូចជា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ថ្មីៗ និង ​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ដំណើរការ និង​ត្រូវការ​ពង្រីក​អាជីវកម្ម​នោះ ផាក​កាហ្វេ ​និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​មាន​កិត្តិ​យស​អញ្ជើញ​វាគ្មិន​ដ៏​ល្បីល្បាញ​ចំ​នួន​ ០២​រូប​មក​ធ្វើ​ការ​ស្រាយ​ចម្ងល់​នូវ​សំណួរ​ខាង​លើ​នេះ ដែល​ស្រប​នឹង​ប្រធាន​បទ "តើ​អាជីវកម្ម​ថ្មី​អាច​ក្លាយ​ជា​អាណាចក្រ​អាជីវកម្ម​តាមវិធី​ណា?” ​ ​ ​វាគ្មិន​កិត្តិយស​កំពូល​ចំ​នួន​ពីរ​រូប ​ដែល​នឹង​មក​ចែក​រំ​លែ​ក​បទពិសោធន៍​គឺ៖​

១. លោក​បណ្ឌិត អ៊ី​ន​ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ដ៏​ល្បីល្បាញ។

២. លោក​ឧកញ៉ា សុខ ពិ​សិទ្ធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear Co., Ltd ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ចែកចាយ​ផ្លូវការ​ផលិតផល​អេឡិច​ត្រូ​និក​ម៉ាក​LG​។

​កម្មវិធី​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ២៨​សីហា ចាប់ពី​ម៉ោង​ ០៥​ និង​៣០​នាទី​ល្ងាច​តទៅ នៅ​ផាក​កាហ្វេ​សាខា​ផ្លូវ​បឹង​កេងកង​ត្រសក់​ផ្អែម​។
​ ​កុំ​ស្ទាក់ស្ទើរ ! បើ​ចង់​ចូលរួម​សូម​ចុះឈ្មោះ ទី​នេះ ឬ​ទំនាក់ទំនង​មក​លេខ​៖

  • 012 232 823

  • 077 676 423​ ​

អីចឹង! សូម​កុំ​ភ្លេច​ចូលរួម​កម្មវិធី​សន្ទនា​ពាណិជ្ជកម្ម​ប្រចាំខែ​សីហា​នេះ​ នៅ​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់​ផ្អែម លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន ក៍​ដូចជា​យុទ្ធសាស្ត្រ​ថ្មីៗ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ជាពិសេស​ឱកាស​ក្នុង​ការ​ព​ង្រី​ក​បណ្ដាញ​អាជីវកម្ម​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ក៍​ដូចជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​នីមួយៗ​។​ ​

អ្នកចូលរួម​ទាំងអស់​នឹង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​សហគ្រិន​ដែរ​បាន​ចូលរួម និង​ពិភាក្សា​គ្នា​ចែក​រំលែក​បទពិសោធន៍​ ក៏ដូចជា​ឱកាស​ក្នុង​ការ​ព​ង្រី​ក​អាជីវកម្ម​របស់​លោកអ្នក​។

​ ***​បញ្ជាក់​តម្លៃ​សំបុត្រ​នេះ​មាន​ការ​រួមបញ្ចូល​ជាមួយ​នឹង Cocktail Networking រួច​ជា​ស្រេច៕

អត្ថបទ៖ ដៃគូសហការ