ដឹងអត់​ តារា​កូន​កាត់​ចិន អេឡិច ច័ន្ទត្រា ​​រក​​ចំណូល​​មួយ​ខែៗ​បាន​ប៉ុន្មាន?​

  • 2017-08-17 06:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេឡិច ច័ន្ទត្រា បាន​ប្រាប់ Sabay ថា​ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​​នេះ​នៅ​ខែ​ខ្លះ​អាច​លើស​ពី​១​ម៉ឺន​ដុល្លារ​មិន​ទៀង​ទាត់​នោះ​ទេ​។

កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​បន្ត​ថា សម្រាប់​ខែ​ដែល​លោក​ទទួល​បាន​ប្រាក់​ចំណូល​ខ្ទង់​ម៉ឺន​គឺ​ក្នុង​អំឡុង​ខែ​ ១១ និង​១២ ព្រោះ​ក្នុង​រដូវ​កាល​ហ្នឹង​មាន​កម្មវិធី​ច្រើន​ដូច​ជា រៀប​អាពាហ៍ពិពាហ៍​ ខួបកំណើត​ ថត​ស្ប៉ត កម្មវិធី​តូច​ធំ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​ឡើង​កម្មវិធី​មួយ​ចំនួន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​។ចំណែក​ខែ​ខ្លះ​​បាន​ត្រឹម​តែ​ខ្ទង់​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ​។

“​បាទ​សម្រាប់​ចំណូល​ដែល​បាន​មក​ពី​សិល្បៈ​សព្វថ្ងៃ​ហ្នឹង​ខែ​ដែល​អត់​សូវ​មាន​កម្មវិធី​ ខ្ញុំ​រក​បាន​ចន្លោះ​ពី​ ៣ ពាន់​ដុល្លារ​ទៅ​ ៤ពាន់​ដុល្លារ​។ តែ​ខែ​ខ្លះ​មាន​កម្មវិធី​ច្រើន​​ខ្ញុំ​ទទួល​បាន​ចាប់​ពី ៦​ពាន់​ដុល្លារ​ទៅ​ ១ ម៉ឺន​ដុល្លារ​។ ​តែ​បើ​មាន​ស្ប៉ត​ធំៗ​១​ ឬ​ ២ កុង​ត្រា​រយៈ​ពេល​១ ឆ្នាំ​​​អាច​ឈាន​ទៅ​ដល់​ ២​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ​​​ទៅ​តាម​ស្ប៉ត​ដែល​យើង​ថត​"។ អេឡិច ច័ន្ទត្រា បញ្ជាក់​៕

អត្ថបទ៖ ឆុង ស៊ីណាន